សល់ពេលប្រមាណ១ខែទៀតតែប៉ុណ្ណោះនិងដល់ថ្ងៃសំខាន់របស់ប្អូនៗសិស្សថ្នាក់ទី១២ហេីយគឺជាថ្ងៃប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ហេីយថ្ងៃនេះយេីងលេីកយក​៦ចំណុចដែលត្រូវត្រៀម​និងគួរធ្វេីមុនថ្ងៃ​ប្រលងមកដល់។

១. សម្ភារះ                                                       ត្រៀមនូវឧបករណ៍ប្រេីប្រាស់ក្នុងថ្ងៃប្រលងអោយបានគ្រប់គ្រាន់ដូចជា ប៊ិច, បន្ទាត់គួរតែ ត្រៀមទុក លេីសពី២ ហេីយអ្វីដែលសំខាន់បំផុតដែលមិនអាចភ្លេចបាននុះគឺប័ណ្ណសម្គាល់ខ្លួនរឺហៅងាយៗថាកាត សិស្ស។ 

Value-Maths-Pack1

២.​​​​ ការញាុំចំនីអាហារ​យកចិត្តទុក្ខដាក់លេីអាហារអោយបានត្រឹមត្រូវជាពិសេសមុនថ្ងៃប្រលងនិងកំឡុងថ្ងៃប្រលងផ្ទាល់ព្រោះ អាហារអាហារមួយចំនួនអាចបណ្ដាលអោយយេីងឈឺពោះរឺរាករុះជាដេីម។

eat-good-feel-good-do-good-85898812

៣. ថែរក្សាសុខភាព​ថែរក្សាសុខភាពដោយគេងអោយបានគ្រប់គ្រាន់ព្រោះរដូវនេះងាយនិងធ្វេីអោយយេីងកេីតនូវជម្ងឺ ផ្សេងៗ ដូចជាផ្ដាសាយជាដេីមដែលអាចប៉ះពាល់ដល់ពេលវេលាសំខាន់របស់អ្នក។

take-care-of-your-health.jpg

៤. រំលឹកមេរៀន​រំលឹកមេរៀនឡេីងវិញនូវចំណុចណាដែលអ្នកគិតថាសំខាន់និងងាយក្នុងការយកពិន្ទុព្រោះរយះពេល១ខែ យេីងមិនអាចចាប់យកគ្រប់ចំណុចនៃមេរៀននុះទេដូចច្នេះអ្នកគួរសង្ខេបយកចំនុចណាដែលអ្នកគិត ថាមានភាគរយច្រេីនដែលអាចចេញនៅថ្ងៃប្រលង។

tumblr_nra4v9yJB81uxcsplo1_1280.jpg.png

៥. សម្រាកខួរក្បាល​មុនថ្ងៃប្រលង១ថ្ងៃគួរសម្រាកខួរក្បាលគេងយកកម្លាំងសម្រាប់ថ្ងៃប្រលងអោយបានគ្រប់គ្រាន់ជៀស រៀងការមេីលមេរៀនដល់យប់ជ្រៅវាអាចបណ្ដាលអោយយេីងអស់កម្លាំងហេីយឈានដល់ការសន្លប់ ដូចករណីដែលកេីតឡេីងកន្លងមកដែលប៉ះពាល់ដល់ដំណេីរការប្រលងរបស់យេីងយ៉ាងខ្លាំង

student-study-stress-img-2048x1152.jpg

៦. ទំនុកចិត្តលេីខ្លួនឯង​ទំនុកចិត្តលេីខ្លួនឯងជារឿងដ៏សំខាន់ព្រោះការភ័យអាចបណ្ដាលអោយយេីងភ្លេចនូវមេរៀនដែលយេីង បានត្រៀមកន្លងមកហេីយក៏បណ្ដាលអោយលទ្ធផលចេញមកអាចនិងមិនល្អដូចអ្វីដែលយេីងបាន គ្រោងទុក្ខទៀតផង។

InspirationalMotivationalQuotes462