អ្នកដំណេីរភាគច្រេីនប្រហែលមេីលរំលងខេត្តកំពង់ស្ពឺព្រោះខេត្តមួយនេះមិនសូវសំបូរតំបន់ទេសចរណ៍ ច្រេីនបេីធៀបនឹងខេត្តដ៏ទៃផ្សេងៗទៀតតែថ្ងៃនេះយេីងហ្នឹងលេីកយកកន្លែងកំសាន្តប្រចាំខេត្តកពង់ស្ពឺ ទាំង៥ដែលអ្នកដំណេីរភាគច្រេីននិយមទៅកំសាន្តពេលចុងសប្ដាហ៍រឺពេលមានបុណ្យទានតូចធំម្ដងៗ។

១ : រម្មណីយដ្ឋានអំពែភ្នំ : អ្នកដំណេីរភាគច្រេីនតែងនិយមទៅទទួលទានអាហារជុំគ្រួសារនៅរម្មណីយដ្ឋានអំពែភ្នំ​​ព្រោះទីនោះ សំបូរម្ហូបច្រេីនបែបជាពិសេស​មាន់ដុត​ស្រែ​ ត្រីស្រែ និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ថែមទាំងមានកន្លែងថត រូបនិងកន្លែង អង្គុយជាប់មាត់ស្ទឹងព្រែកត្នោតទៀតផង​អ្វីដែលកាន់តែពិសេសម្យ៉ាងទៀតគឺមាន         ស្ពាន​យោលនិង សត្វស្វា​ជាច្រេីនក្បាល ​ដែលបោកលោកអ្នកអោយដាក់ចំនីអោយវា។

20447151_896376763852526_415800911_o
វត្តអំពែភ្នំ​​ រូបភាព Facebook
12814798_937062029743028_5497607551677902533_n
ស្ពានយោល​ រូបភាព​ពឺ Bun Sanit

២ : សួននិងផ្សាររាត្រីកំពង់ស្ពឺ : ជាកន្លែងកំសាន្តពេលរាត្រីដែលមានលក់របស់ប្រេីប្រាស់គ្រប់ប្រភេទនឹងអាហារយ៉ាងសំបូរបែបផងដែរដែល ទេីបតែបង្កេីតបានប្រហែល ២ឆ្នាំតែប៉ុន្នោះតែមានអ្នកដំណេីរអ៊ូអរទាំងជាតិនិងអន្ដជាតិ​ជារៀងរាល់ថ្ងៃជាពិសេសថ្ងៃចុងសប្ដាហ៍ និងថ្ងៃមានបុណ្យទានផ្សេងៗ។

20401335_895981630558706_1777243937_n20403422_895982883891914_120186752_n20424690_895955843894618_757686129_o20424712_895971950559674_32143806_o

៣ : រម្មណីយដ្ឋានទឹកធ្លាក់៩ជាន់ : ជាកន្លែងកំសាន្តដែលមានលក្ខណះប្រហាក់ប្រហែលនឹងគីរីរម្យដែរតែវាមានលក្ខណះងាយស្រួលក្នុងការធ្វេី ដំណេីរនឹងជាតំបន់កំសាន្តដែលទេីបតែបង្កេីតថ្មីនឹងមានការពេញនិយមច្រេីនពីអ្នកដំណេីរជិតឆ្ងាយផង ដែរបេីសម្រាប់ថ្ងៃបុណ្យគឺមានមនុស្សកុះករតែម្ដង។

20464249_1923458291257092_892072791_n

៤ : រម្មណីយដ្ឋានគីរីរម្យ : ជាតំបន់កំសាន្តដ៏ល្បីប្រចាំខេត្តកំពង់ស្ពឺដែលមានទឹកជ្រោះសម្រាប់លេងកំសាន្ត​​រម្មណីយដ្ធានទាំង ធម្មជាតិនិងកែច្នៃ​ហេីយថែមទាំងមានកន្លែងអង្គុយជាប់មាត់ទឹកនឹងអាហារយ៉ាងសំបូរបែប​ថែម​ទៀតផង ហេីយកន្លែងដែលកំំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ Vkirirom Pine Resort។

វីដេអូ: @homePhotography

៥ : រម្មណីយដ្ឋានទឹកធ្លាក់ជ្រៀវ : ​                             ជាតំបន់កំសាន្តបែបទឹកធ្លាក់ស្ថិតនៅតំបន់ភ្នំឧរ៉ាល់​មានអាកាសធាតុត្រជាក់តែតំបន់នេះមិនទាន់ អភិវឌ្ឍន៍ច្រេីននៅឡេីយទេ តម្រូវអោយអ្នកត្រៀមអាហារទៅអោយបានគ្រប់គ្រាន់ព្រោះនៅទីនោះ មិនទាន់មានលក់អ្វីច្រេីននៅឡេីយទេ។

20401020_895951260561743_1415241170_n
ទឺកធ្លាក់​ រូបភាពពឺ Chantola Cheng
20400876_895927020564167_2019098226_n
ទឹកផុស​​ រូបភាពពឹ Nop Visal
20403564_895926863897516_1881293145_n
Kids Playground: Photo by Kim Sav Phearith
20424711_895982903891912_2101911714_o.jpg
តំបន់ភ្នំ់ឧរ៉ាល់​