កាលពីយប់មិញក្នុងកម្មវិធីប្រលងចម្រៀង The Voice kids Cambodia ក្នុងវគ្គBlind Auditions សប្ដាហ៍ទី2ពោរពេញទៅដោយការភ្ញាក់ផ្អេីលនិងការបញ្ចេញសម្ថតភាពដែលបិុនប្រសប់របស់កុមារាកុមារី​កម្ពុជា។​​​ដោយឡែកក្មេងប្រុសម្នាក់បានធ្វេីអោយអ្នកទស្សនាទប់សំណេីចមិនបានរហូតដល់អ្នកទស្សនាមួយចំនួនសេីច​រហូត​ដល់ហូរទឹកភ្នែកទៀតផង។

​បេីគិតមកទល់ហ្នឹងពេលនេះវីដីអូររបស់ប្អូនដែលបានបង្ហោះក្នុងគេហទំព័រ Facebook ផ្លូវការរបស់​កម្មវិធី​The Voice Kids Cambodia មានអ្នកចូលទស្សនារហូតដល់ ច្រេីនជាង១លានដង ក្នុងរយះ​ពេលត្រឹមតែ ១០ម៉ោងតែប៉ុណ្ណោះ ដែលជាតួរលេខមួយយ៉ាងខ្ពង់ផងដែរ ។

20170730_081852.png

ពេជ្រ ថៃ អាយុ12ឆ្នាំមកពីខេត្តបាត់ដំបងបានបកស្រាយចម្រៀងមានចំណងជេីងថា​បាត់ដំបង​បណ្ដូល​​​ចិត្ត បានធ្វេីអោយទស្សនិកជនទូទាំងប្រទេសទប់សំនេីចមិនបាន​តាមរយះភាព​ក្រមិុចក្រមេីម​បូកផ្សំនិងភាពឆ្លាតវ័យរបស់ប្អូន។

ប្អូនប្រុស ពេជ្រ ថៃ ទទួលបានការចុចយកពីគ្រូ​បង្វិកទាំង3រូបទៀតផងព្រោះតែទឹកដមសំនៀង​យ៉ាង​ពិរោះរបស់ប្អូនលេីសពីនេះតាមរយះភាពក្លាហាន។មិនត្រឹមតែប៉ុណ្ណោះ ប្អូនប្រុស ពេជ្រ ថៃ បានរាំលេង​ជាមួយគ្រូបង្វិកទាំង3តាមរះបទចម្រៀងដ៏ល្បីគឺ​បទ រាំអញ្ចែក ដែលបង្ករអោយកម្មវិធីកាន់​តែមាន​ភាព​សប្បាយរីករាយថែមទៀតផង។

សូមចូលរួមអបអរសាទរដល់ប្អូនប្រុសទាំងអស់គ្នា!