ក្រុមចំរៀងនារី G-Friend នឹងបញ្ចេញវីដេអូបទចំរៀងចុងក្រោយរបស់ខ្លួនដែលមានចំណងជេីងថា​ Love Whisper សំរាប់ការត្រឡប់មកវិញជាមួយ​អាល់ប៊ុម​ Parallel​នៅថ្ងៃទី១ ខែសីហានេះនៅវេលា ម៉ោង១៨​ (ត្រូវនឹងម៉ោង៤ល្ងាចនៅប្រទេសកម្ពុជា)។

ទន្ទឹមនឹងនេះ​ក្រុមចំរៀងដ៏របស់កូរ៉េមួយនេះនឹងធ្វេីការសំដែងបទ​ Love Whisper នេះជាលេីកដំបូង នៅលេីឆាកតន្ដ្រី ​Show Champion នៅថ្ងៃទី២​ ល្ងាចម៉ោង​៧នៅប្រទេសកូរ៉េដែលត្រូវនឹងម៉ោង 5​នៅប្រទេសកម្ពុជាយេីង។

ក្រុមចំរៀង G-Friend គឺជាក្រុមចំរៀងមួយដែលគ្រប់គ្រងដោយផលិតកម្មដែលជាផលិតកម្ម Source Music ដែលមិនមានភាពល្បីល្បាញដូច ផលិតកម្ម YG SM JYP នោះទេ ប៉ុន្ដែក្រុមចំរៀង G-Friend បានទទួលបានការគាំទ្រ​និងជោគជ័យយ៉ាងខ្លាំងនៅប្រទេសកូរ៉េដោយសសារតែសម្ថតភាពរបស់ពួក គេ។

ទស្សនាវីដេអូចំរៀងខ្លីរបស់បទ Love Whisper នៅទីនេះ៖