កាលពីប៉ុន្មានសប្ដាហ៍មុខផលិតកម្មហង្សមាសបានបញ្ចេញរូបភាពជាផ្លូវការបស់រឿងភាគដំបូង​របស់ខ្លួន​ដោយធ្វេីអោយអ្នកគាំទ្រមានការរំពឹងទុុកខ្ពស់និងរំភេីបជាខ្លាំង។​ដោយឡែកគ្រាន់​​​​តែ​ផលិតកម្ម​ហង្សមាស​បានបញ្ចេញពត័មានថារឿងភាគដំបូងរបស់ខ្លួនគឺជារឿងដែលមានយកមក​ថតឡេីងវិញពីរឿងកូរ៉េ “Autumn In My Heart” អ្នកដែលបានទន្ទឹងរងចាំហាក់បីជាមានការ​ខកបំណងដោយ​រឿងភាគ​ដំបូង​របស់ផលិតកម្មនេះគឹជារឿងថតតរពីរឿងកូរ៉េទៅវិញ។

ផលិតកម្មហង្សមាសបានវាយលុកក្នុងទីផ្សារភាពយន្តដោយបានប្រកាស់ជាផ្លូវការនូុវខ្សែភាពយន្តភាគ​ដំបូងបំផុតរបស់ខ្លួន ហ្នឹងមានចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សហង្សមាស មានចំណងជេីងថា ​​”សសិរដូវក្នុងបេះដូង” ដែល​ជាខ្សែភាព​​​យន្តផលិតឡើងវិញពីរឿងភាគទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូង “Autumn In My Heart”​ ដែលជារឿងមួយដែលត្រូវបានបណ្តាប្រទេសជាច្រើនដូចជាចិន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន តួគី បានយក មកផលិតឡើងវិញនិងទទួលបានការគាំទ្រយ៉ាងខ្លាំង។

ស្ថានីយទូរទស្សន៍ហង្សមាស បានទទួលសិទ្ធផ្តាច់មុខនិងសហការជាមួយទូរទស្សន៍ KBS យកមកផលិត ឡើងវិញជារឿង សិសិររដូវក្នុងបេះដូង ដោយមានការចូលរួមសម្តែងពីតារាល្បីៗដូចជា សុគន្ធ និសា ឆន សុវណ្ណារាជ ហ្សូណូ និងតារាសម្តែងដែលមានប្រជាប្រិយភាពច្រើនរូបទៀត។

20507619_1197241243714576_3340822495390543880_o.jpg

ដោយអ្នកគាំទ្រមួយចំនួនមិនសូវពេញចិត្តជាមួយការផលិតឡើងវិញពីរឿងកូរ៉េនេះទៅជារឿងភាគដំបូង​របស់​ផលិតកម្មហង្សមាស​ ពួកគេបានបញ្ចេញមតិជាច្រេីនជំុវិញរឿងនេះ។

មានមតិរិះគន់មួយចំនួនដែលនិយាយពីការចម្លងភាពយន្តពីបរទេសដោយភាពយន្តទីមួយរបស់ផលិតកម្​មដ៏ធំមួយនេះគួរតែជារឿងដែលជាស្នារដៃរបស់កូនខ្មែរទេីបសាកសម្ភនិងមតិមួយចំនួនទៀតគាត់សង្ឃឹម​ថារឿងក្រោយៗរបស់ហង្សមាសជារឿងដែលផលិតថ្មីដោយស្នាដៃខ្មែរពិតៗ។

20170801_222521.png

តែទោះជាយ៉ាងណាក៏អ្នកគាំទ្រមួយចំនួនបង្ហាញនូវអារម្មណ៍រំភេីបព្រោះកម្មវិធីរឺការប្រគំតន្ត្រីដែលហង្សមាស​បានបង្កេីតសុទ្ធតែមិនដែលធ្វេីអោយអ្នកគាំទ្រអស់សង្ឃឹមម្ដងណាឡេីយហេីយភាពយន្តនេះជាការទិញសិទ្ធមក​ផលិតមិនអាចហៅថាចម្លងពីអ្នកដ៏ទៃនុះទេហេីយ និងបង្ហាញនូវអារម្មណ៍រំភេីប​ចំពោះការរងចាំនូវ​សម្ធិផលថ្មី​​​របស់ផលិតកម្មហង្សមាសក្នុងឆ្នាំ2017នេះផងដែរ។