ទោះបីការចាក់ផ្សាយកម្មវិធីទរទស្សន៍ The Voice Kids Cambodia សប្ដាហ៍ទី២ បានកន្លងផុត ទៅជាច្រេីនថ្ងៃក៏ដោយ បេក្ខជន ពេជ្យ​ ថៃនៅតែបន្តទទួលការគាំទ្រជាខ្លះពីសំណាក់អ្នកទស្សនា។

វីដេអូរបស់ពេជ្រថៃត្រូវបានគេទស្សនាស្ទេីតែ៤លានដងក្នុងរយះពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។​​ជាពិសេស ជាងនេះទៅទៀតគេសង្កេតឃេីញថាប្អូនប្រុសពេជ្រថៃត្រូវបានជនជាតិបរទេសជាច្រេីនរូបសសេីរពី អក្បាបកិរិយារបស់ប្អូន។ជនបរទេស​ទាំងអស់នោះបាននិយាយថាទោះបីជាពួកគេមិនយល់អ្វីដែលប្អូនប្រុសពេជ្រថៃកំពុងនិយាយក៏ដោយ​ប៉ុន្ដែ​ពួកគេពិតជាទទួលបានភាពរីករាយនិង​ស្នាមញញឹមដែល​ប្អូនប្រុសពេជ្រថៃ​បានផ្ដល់​អោយអ្នក​ទស្សនា។​

ក្នុងចំណោមជនបរទេសទាំងអស់នោះយេីងសង្គេតឃេីញមានអ្នកគាំទ្រជាច្រេីនមកពីប្រទេសដូចជា​ជប៉ុន​​​ ថៃ ឌូប៊ី ហ្វីលីពីន និងប្រទេសជាច្រេីនទៀត។

20543185_898831416940394_1487269553_o20614029_898831430273726_923772381_n20615097_898831413607061_989699819_o20615344_898831440273725_1679751810_o20616182_898831426940393_1339200844_o