ខណះដែលមានក្រុមចំរៀងថ្មីៗជាច្រេីនមាន​លេចមុខនៅប្រទេសកូរ៉េ ផលិតកម្ម Fantagio ក៏បានបញ្ចេញក្រុមចំរៀងនារីចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា Weki Meki​​ ។

ដោយឡែកមានប្រភពសារពត័មានរបស់កូរ៉េមួយបានផ្សាយថា ក្រុមចំរៀងនេះត្រូវបាន អ្នកលេងអ៊ីនធឺណិតមួយចំនួនចោទប្រកាន់ថាធ្វេី​តាម​ក្រុមចំរៀង BlackPink​ ។

អ្វីដែលជនជាតិកូរ៉េទាំងនោះបាននិយាយថាក្រុមចំរៀង Weki Meki​ ​បានធ្វេីតាម BlackPink នោះគឺពួកគេនឹងបញ្ចេញបទចំរៀងរបស់ខ្លួននៅថ្ងៃទី៨ខែសីហានៅវេលាម៉ោង៨យប់ (ម៉ោងរបស់ ប្រទេសកូរ៉េ) ដែលជាកាលបរិច្ឆេតតែមួយដែល BlackPink បានបញ្ចេញមុខជាផ្លូវការលេីកដំបូងនៅ ប្រទេសកូរ៉េ។

មិនត្រឹំមតែប៉ុណ្ណោះមានមនុស្សមួយគិតថាការបញ្ចេញវីដេអូក្បាច់រាំមុនពេលចេញមុខ ជាផ្លូវការរបសក្រុមចំរៀង Weki Meki​ គឺដូចអ្វីដែលក្រុម​ ​​BlackPinkបានធ្វេីមុនពេល ពួកគេចេញមុខជាផ្លូវការផងដែរ។

ប្រភព​ (1)