សល់ពេលតែប៉ុន្មានថ្ងៃទៀតតែប៉ុន្នោះដល់ថ្ងៃគម្រប់១ឆ្នាំនៃការបង្កេីតក្រុមចម្រៀងនារី BlackPink ហេីយ។​ BlackPink បានធ្វេីការបង្ហាញមុខ​ជាផ្លូវការ​នៅកូរ៉េ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦។ មុននឹងដល់ថ្ងៃគម្រប់១ឆ្នាំរបស់ BlackPink យេីងនឹងនាំអ្នកទាំងអស់គ្នាទៅ​​មេីលពីជោគជ័យ នឹង កំណត់ត្រាផ្សេងៗដែល BlackPink សម្រេចបានក្នុងរយះពេល1ឆ្នាំមកនេះ :

 

១- វីឌីអូចម្រៀងទាំង4បទក្នុងចំណោម6បទរបស់ BlackPink សុទ្ធតែទទួលបានអ្នកចូល មេីលច្រេីនជាង100លានដង នឹងមានអ្នកចុចlikeលេីសពី1លានដង ក្នុងប្រពន្ធ័ YouTube ។

២- វីឌីអូចម្រៀងដែលទទួលបានអ្នកចូលមេីលច្រេីនបំផុតរបស់ BlackPink គឺបទ Boombayah ដែលជាបទចម្រៀងទី1របស់ក្រុមចម្រៀងនេះដោយមានអ្នកចូលមេីលមកទល់បច្ចុប្បន្នរហូតដល់១៩២​លានដង។

៣- ក្នុងរយះពេល1ឆ្នាំមកនេះ channel YouTube ផ្ទាល់របស់ Blackpinkមានអ្នកចុច subscribe ដល់ទៅ3.6លាន ចំណែក Instagram ផ្លូវការរបស់ពួកគេវិញមានអ្នក follow ដល់ទៅ ៤.៩លាន នាក់

៤- ប្រេីពេលត្រឹម13ថ្ងៃបន្ទាប់ពី debut ក្នុងការទទួលបានចំនាត់ថ្នាក់លេខ1ក្នុង Music show ដែលជាប់ជាក្រុមចម្រៀងនារីដែលប្រេីពេលលឿនបំផុតក្នុងការឈ្នះពានដោយគិតចាប់ពីថ្ងៃដែល​ពួកគេចេញមុខដំបូងជាផ្លូវការណ៍នៅកូរ៉េមក។ហេីយក៏ដណ្តេីមបានពានផ្សេងៗជាបន្តរបន្ទាប់។

៥-​ បទ​​ “Whistle” បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងតារាង iTunes របស់ប្រទេសចំនួន១៤​ហេីយបទនេះក៏បានជាប់លេខមួយក្នុងតារា World Digital Song របស់​ Billboard ផងដែរ។

៦- បទ ” Whistle”​ បានទទួលពាន់ជាេវីដេអូចំរៀងល្អបំផុតពី Mnet Asia Music Award 2016

៧- បទចម្រៀងចុងក្រោយរបស់ពួកគេ គឺបទ” As if it’s your last ” ទទួលបានកំណត់ត្រាជាច្រេីន ជាពិសេសបានក្លាយជាបទចម្រៀងរបស់ក្រុមនារីដែលទទួលបានអ្នកចូលមេីលនឹងចុចlikeច្រេីន បំផុតគិតត្រឹម24ម៉ោងដំបូង ដោយមានអ្នកចូលមេីលរហូតដល់ ១៣.៣លានដង នឹងចុចlikeរហូត ដល់១ លាននាក់(ត្រឹមរយះពេល២០ម៉ោង)។ រហូតមកដល់ពេលនេះបទនេះមានអ្នកចូលមេីលប្រមាណ ៩២លានដងហេីយ។

៨- BlackPink បានឈ្នះពាន់ចំនួន១៨ពាន់បេីគិតត្រឹមថ្ងៃដែលពួកគេបានបង្ហាញមុខ​ជាផ្លូវការ​នៅកូរ៉េ។

ក្រៅពីនេះនូវមានកាងារនឹងភាពជោគជ័យជាច្រេីនទៀតដែល Blacភិនក សម្រេចបានក្នុងកំឡុង​ពេល១ឆ្នាំមកនេះ។

យ៉ាងណារាល់អ្នកគាំទ្ររបស់ពួកគេ ( Blink ) ហ្នឹងបន្តរងចាំនូវការត្រឡប់មកសារជាថ្មីរបស់ពួកគេម្ដង ទៀត ជាមួយនឹងបទចម្រៀងថ្មី ស្ទាយប្លែកៗ ជាពិសេសអ្វីដែល Blink រងចាំចង់ឃេីញនុះគឺ conceptថ្មីរបស់ BackPink សម្រាប់ការត្រឡប់មកសារជាថ្មីរបស់ពួកគេ។