ស្រលាញ់ខ្លាំង តែបើធ្វើឲ្យឈឺឆាប់ខ្លាំងពេក ទៅឲ្យឆ្ងាយក៏បានដែរ!

 

ថ្មីៗនេះផលិតកម្មរស្មេីហង្សមាសបានបញ្ចេញវីដេអូចំរៀងខ្លីមួយដែលមានចំណងជេីងថា​ “ឈឺឆ្អែតឆ្អន់”​ ដែលជាការចូលរួមបកស្រាយដោយកញ្ញា​ហ្សាណានិងឈីន រតនះ។

វីដេអូចំនួន១នាទីនិង៤៨វិនាទីនេះត្រូវបានអ្នកទាំងពីច្រៀងរៀបរាប់ពីការឈឺចាប់ដែលទទួលបានពី​ស្នេហាហេីយត្រូវដេីរចេញពី​វាព្រោះពួកគេឆ្អែតឆ្អន់​និងការឈឺចាប់នោះ។

អ្វីដែលកាន់តែពិសេសបទនេះគឺជាបទដំបូងដែលអ្នកទាំងពីបានចូលរួមច្រៀងជាផ្លូវការណ៍ជាមួយគ្នា​ហេីយថែមទាំងឡាយឡំជាមួយភាសាអង់គ្លេសផងដែរ។

គួបញ្ចក់ថាបទនេះគឺជាស្នាដៃនិពន្ធដោយលោក ទ្រី​​​ សកក្ដដា ដែលជាអ្នកនិពន្​ធដោយល្​បីល្បាញ​ម្នាក់​ផងដែរ។