The Voice Kids Cambodia គឺជាកម្មវីធីប្រលងចំរៀងលំដាប់ថ្នាក់ពិភពលោក​​ដែលនាំ​ចូល​ផ្ដាច់​មុខដោយទូរទស្សន៏ហង្សមាស។

មិនទាន់បាន៣សប្ដាស៍ផង កម្មវីធីនេះបានទទួលបានការគាំត្រយ៉ាងខ្លាងពីសំណាក់​បងប្អូន ប្រជាពលរដ្ធខ្មែរ​យេីងទូទាំងប្រទេស។​ រាល់វីដេអូរបស់បេក្ខជនដែលមានចូលរួម​​ប្រកួត​កន្លងមក នេះត្រូវបានប្រជាពលរដ្ធចូល​ទស្សនារាប់លានដងដែលជាតួលេខដ៏ខ្ពស់មួយ ហេីយពួកគេបាន​និយាយពីម្នាក់​ទៅម្នាក់សសេីរមិនដាច់ពីម៉ាត់ពីអតចរឹករបស់បេក្ខជននីមួយៗ។

ជាពិសេសអ្វីដែលប្រជាពលរដ្ធខ្មែរបានផ្ញាក់ផ្អេីលនោះគឺភាពក្លានហានរបស់កុមាកម្ពុជាដែលវាជា​​ភាព​អស្ចារ្យមួយ។កុមាកម្ពុជាជាច្រេីនរូបបានបង្ហាញភាពក្លាហាន​របស់ខ្លួនតាមរយះការ​​និយាយស្ដី​​និង​ច្រៀងដោយ​គ្មានភាពភ័យខ្លាចនោះទេ។

ពីមួយសប្ដាស៍ទៅមួយសប្ដាស៍ កុមាកម្ពុជាជាច្រេីនរូបបានធ្វេីអោយអ្នកទស្សនាភ្ញាក់ផ្អេីល​ ផ្ទុះសំណេីច និង​ កោតសសេីរមិនដាច់ពីម៉ាត់។

គួរបញ្ចាក់ថាសប្ដាស៍ទី៣នែវគ្គ The Blind Audition នឹងធ្វេីការចាក់បញ្ចាំងនៅថ្ងៃស្អែកវេលាម៉ោង៧​:៣០នាទីយប់។