ក្រោយពីរងនូវការរិះគន់យ៉ាងខ្លាំងកាលពីសប្ដាហ៍មុនពេលដែលផលិតកម្មហង្សមាសបាន            បញ្ចេញនូវ រូបភាពនៃរឿងភាគដំបូងរបស់ខ្លួនដែលជារឿងទិញសិទ្ធផលិតឡេីងវិញរួមនិង ការសហការជាមួយខាង ទូរទស្សន៍ KBS ដ៏ល្បីរបស់កូរ៉េ គឺរឿងសិសិរដូវក្នុងបេះដូង។ កាលពីប៉ុន្មានម៉ោងមុននេះខាងហង្សមាស ក៏បានបញ្ចេញវីឌីអូ Teaser ខ្លីមួយនៃរឿង ភាគរបស់ខ្លួនដោយទទួលបានការគាំទ្ររយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួនតាមរយះ បច្ចេកទេសនិងសម្ថភាពសម្ដែងរបស់តារាហង្សមាសជាដេីម។

ផ្ទុយស្រឡះដោយពីមុនមានការរិះគន់យ៉ាងខ្លាំងស្ដីពីការចម្លងរឿងពីប្រទេសដ៏ទៃតែពេលនេះ                 វីឌីអូ Teaser របស់រឿង “សិសិរដូវក្នុងបេះដូង” បានឆក់យកបេះដូងអ្នកគាំទ្រស្ទេីរតែទូទាំង ប្រទេសដោយអ្នកខ្លះបញ្ចេញមតិថា សម្លេងល្អ បច្ចេកទេសថតកាន់តែល្អ ទីបំផុតប្រទេសខ្មែរ មានរឿងភាគដែលល្អ​ដូចប្រទេសជិតខាងយេីងហើយ និង មួយចំនួនទៀតក៏បាន​បង្ហាញនូវ អារម្មណ៍រំជេីបរំជួលដោយ​មិន​អាច​​រងចាំថ្ងៃចាក់ផ្សាយបានដោយសុំ អោយមានការចាក់ផ្សាយ             ក្នុងពេលឆាប់ៗជារួមមតិ​មួយចំនួនធំ​បានសរសេីពីសម្ថភាពបច្ចេកទេស ក្នុងការថតរបស់ហង្ស          មាសដោយប្លែកនិងមានគុណភាពខ្ពស់ដោយ​អាចប្រៀបនឹងភាពយន្តរបស់ប្រទេសជិតខាងបាន។