ការប្រេីប្រាស់ដបទឹកដែលអាចប្រេីប្រាស់ម្ដងហេីយម្ដងទៀទបាននោះពិតជាមានអត្ថប្រយោជន៍​ច្រេីនណាស់។​​ ដូចនេះហេីយទេីបថ្ងៃនេះយេីងនឹងធ្វេីការបង្ហាញពីអត្ថប្រយោជន៍ធំៗ​ទាំងបីរយ៉ាង​ដែលលោកអ្នកទទួលបានពី​ការប្រេីប្រាស់ដបទឹក។

១- ចំនេញថវិកា

ដបទឹកល្អមួយអាចមានដំលៃចាប់ពី១៥ដុល្លាឡេីងទៅ​ ប៉ុន្តែនៅពេលដែលយេីងទិញម្ដងយេីងអាចយកវា​មកប្រេីប្រាស់ម្ដងហេីយម្ដងទៀតបាន                 ចំណែកបេីឃេីងចំនាយលុយទៅទិញទឹកបរិសុទ្ធវិញមួយថ្ងៃយ៉ាងតិចបំផុតយេីងត្រូវចំនាយទឹកប្រាក់ ១ពាន់រាល់ ។ចុះបេីយេីងត្រូវចំនាយ១០០០រៀលជារៀងរាល់ថ្ងៃ? បេីគិតត្រឹមតែ១០០០រៀល​ រហូតដល់ ៣៦៥​ថ្ងៃ​ឃេីងត្រូវចំនាយអស់៣៦៥០០០រៀល​ដែលមានចំនួនជិតដល់១០០ដុល្លា ប៉ុន្តែបេីលោកអ្នកប្រេីត្រឹមតែ​        ដប​ទឹកមួយលោកអ្នកអាចពិសាទឹកដោយមិនបាច់ចំនាយលុយច្រេីនដល់ថ្នាក់នេះ​ហេីយចំនេញច្រេីនទៀតផង។

២- អ្នកជាមនុស្សស្រលាញ់បរិស្ថាននិងទាន់សម័យម្នាក់

នៅពេលដែលអ្នកប្រេីប្រាស់ដបទឹកដែលអាចប្រេីប្រាស់ម្ដងហេីយម្ដងទៀត​​ អ្នកក៏បានចូលរួមសម្អាត បរិស្ថានដោយបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលខ្វាយខ្វល់នឹងបញ្ហា​បរិស្ថានដែលបង្កឡេីងដោយដបផ្លាសស្ទិច។ យេីងអាចកាត់បន្ថយបរិមាណឥន្ធនៈហ្វូស៊ីល( fossil fuels) និង ជាតិពុល​ដែលបញ្ចេញ​ទៅក្នុងខ្យល់ កំឡុងពេលផលិតផ្លាសស្ទិចទាំងនោះ។មិនត្រឹមតែប៉ុណ្ណោះដប់ទឹកមានរូបរៀងស្អាតហេីយងាយស្រួលក្នុងការដាក់តាមខ្លួនហេីយវាអាចជា​គ្រឿង​លំអរខ្លួនរបស់អ្នកដែលអាចធ្វេីអោយអ្នកក្លាយជាមនុស្សដែលទាន់សម័យមួយផងដែរ។

៣- ការប្រេីប្រាស់ដបទឹកផ្លាស់ស្ទិចមានគ្រោះថ្នាក់ជាច្រេីនដល់សុខភាពរបស់អ្នក

ដបប្លាស្ទិចមានផ្ទុកនូវសារធាតុពុលដែលគេហៅថាសារធាតុ polyethylene terephthalate ឬ PET និងអាចបង្កអោយមានជំងឺជាច្រេីនប្រភេទ​ជាពិសេសគឺជំងឺមហារីកតែម្ដង ដែលមានគ្រោះ​ថ្នាក់ដល់​សុខភាពមនុស្ស (​​Greeniac)

សូមចូលរួមប្រេីប្រាស់ដបទឹកដែលអាចប្រេីប្រាស់ម្ដងហេីយម្ដងទៀតបាន ( Reusable Bottle ) សំរាប់បរិស្ថានរបស់ពួកយេីងក៏ដូចជាសុខភាពរបស់យេីងទាំងអស់គ្នា។ចំនាយ​ត្រឹមតែច្រេីនជាង១៥ដុល្លាលោកអ្នកនិងបានបផលប្រយោជន៍ជាច្រេីន។

ដបទឹកមានច្រេីនជំរេីសទៅតាមចំណង់ចំនូលចិត្តនិងតំលៃ​ប៉ុន្តែនេះជាដប់ទឹក​ដែលពួកយេីងណែនាំ អោយលោកអ្នកប្រេីប្រាស់

-Starbuck

– Koi ​The

– Lock & Lock