ប៉ុន្មានថ្ងៃមកនេះមានពត៌មាននិងរូបភាពពីចម្ការផ្ការមួយកន្លែងដែលស្ងិតនៅក្នុងខេត្តកំពង់ស្ពឺបានកំពុងហ្នឹងចែកចាយតរៗគ្នាយ៉ាងច្រេីនពាស់ពេញបណ្ដាញសង្គមហ្វេសប៊ុគ ដោយមានការប្រៀបធៀបគ្នាជាមួយនឹងតំបន់កំសាន្តដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េគឺ កោះជចេជូរ ថែមទៀតផង ព្រោះតែសម្រស់ផ្ការពណ៌លឿងដ៏ធំល្វឹងល្វេីយដាច់កន្ទុយភ្នែកនឹងមានជួរភ្នំព័ទ្ធជុំវិញថែមទៀតផងនុះ ទេីបធ្វេីអោយមានការទាក់ទាញអារម្មណ៍ដល់អ្នកដែលចូលចិត្តតំបន់កំសាន្តបែបធម្មជាតិ។ ហេីយអ្វីដែលកាន់តែពិសេសទីតាំងរបស់ចម្ការផ្ការមួយនេះផងដែរគឺស្ថិតនៅជាប់ជេីងភ្នំជ្រាវដែល បង្ករភាពងាយស្រួយដល់អ្នកដំណេីរដែលទៅកំសាន្តនៅទឹកធ្លាក់ជ្រាវអាចឈាងចូលទស្សនាចម្ការផ្ការ ដ៏ធំល្វឹងល្វេីយមួយនេះផងដែល ។ ចម្ការផ្ការពណ៍លឿងដែលអ្នកប្រេីប្រាស់បណ្ដាញសង្គមដាក់ឈ្មោះអោយថាចម្ការផ្ការស្នេហ៍នេះគឺមានទីតាំងស្ថិតនៅ ភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាប់និងផ្លូងទៅកាន់តំបន់រម្មណីយដ្ឋានទឹកធ្លាក់ភ្នំជ្រាវ។ បញ្ជាក់ផងដែរថាចំពោះបញ្ហារធ្វេីដំណេីរគឺមានភាពងាយស្រួលយ៉ាងខ្លាំងព្រោះផ្លូវទៅតំបន់នោះគឺ ប្រភេទផ្លូវចាក់កៅស៊ូដូចច្នេះលោកអ្នកមិនចាំបាច់បារម្មណ៍រឿងខ្លាចផ្លូវធ្វេីដំណេីមានភាពពិបាកអ្វី នុះទេ។ ដូចច្នេះរីករាយដំណេីរកំសាន្តចុងសប្ដាហ៍ទាំងអស់គ្នាជាមួយកន្លែងកំសាន្តថ្មីនឹងប្លែកអារម្មណ៍ដែល ជាកន្លែងប្រាថ្នារបស់អ្នករាល់គ្នា។
ចំការផ្កាពណ៏៏លឿងដ៏ធំល្វឹងល្វេីយ នៅខេត្តកំពង់ស្ពឺពិតជាស្រស់ស្អាតមែនទែន!
