បេីសិនជាយេីង​ចង់គយគន់ទេសភាពនិងស្រូយកខ្យល់បិរសុទ្ធនៅតំបន់ប្រាសាទបុរាណដែលដ៏អស្ចារ្យ​ជាច្រេីននិង​កន្លែងប្លែកភ្នែកនៅក្នុងទឹកដីអង្គខេត្ត​សៀមរាប​  ថ្ងៃនេះយេីងនឹងធ្វេី​ការណែនាំមធ្យោ បាយ​​ធ្វេីដំណេីរដ៏ល្អបំផុតមួយគឺ Tuk Tuk។

តោះទៅមេីលចំនុចទាំង៣ដែលបញ្ចាក់ថា Tuk Tuk ពិតជាមធ្យោបាយ​​ធ្វេីដំណេីរដ៏ល្អបំផុតមួយពិត​មែន :

១​- ការជួល​​ Tuk Tuk​ មានដំលៃសមរម្យ​។តំលៃជួលរយះពេលមួយថ្ងៃគឺមានចន្លោះពី១៥​ទៅដល់២០ ដុល្លារតែប៉ុណ្ណោះ។ លោកអ្នកអាចធ្វេីដំណេីរកំសាន្តក្នុងតំបន់ប្រាសាទបុរាណជាច្រេីនហេីយអាចត្រឡប់មកកំសាន្ដក្នុង ក្រុង ដូចជា​ ផ្សារទំនេីប, Brown, និង តំបន់ផ្សេងៗជាច្រេីន។​មិនតែប៉ុណ្ណោះនាពេលរាត្រីលោកពូបេីក​Tuk Tuk នឹងជូនអ្នកមកកំសាន្តនិងតំបន់ Pub Street រហូតដល់យប់គាត់នឺង​ជូនអ្នកត្រឡប់មក កន្លែងស្នាក់នៅរបស់អ្នកវិញ។

២- ការជិះ Tuk Tuk  ជំុវិញតំបន់អង្គរពិតជារឿងដែលអ្នកគួតែធ្វេី ពីព្រោះលោកអ្នកនឹងបានគយន់​ទេសភាពដ៏ស្រស់ត្រកាលនិងខ្យល់បរិសុទ្ធរួមជាមួយនឹងសំលេងសត្វយំ​នៅតាមដេីឈេីពណ៏​បៃតង​នៅតាម​ផ្លូវ

៣- អ្នកបេីក Tuk Tuk  ភាគច្រេីនគឺមានភាពរូសរាយតាក់ទាក់ខ្លាំងណាស់​ ពួកគេមិនត្រឹមតែជូន យេីង​​ដេីរលេង​នោះទេគាត់បានណែនាំអោយយេីងស្លាល់ពីតំបន់នានាជាច្រេីន​ហេីយប្រាប់ពីឈ្មោះ និង រឿងរាវជាច្រេីនដែលយេីងមិនធ្លាប់បានដឹង

 

ការជួល Tuk Tuk ក្នុងរយះពេលមួយថ្ងៃពេញពិតជាទទួលបានអត្ថប្រយោជន៏ជាច្រេីនដូចច្នេះ​ហេីយ​ពេលទៅដល់ខេត្ត​សៀមរាបសូមកំុខកខានអោយសោះ។​