ធ្លាប់តែលឺពីឈ្មោះពីរ៉ាមីតនៅប្រទេសអេសុីបមែនទេ? ធ្លាប់គិតថាពីរ៉ាមីតនៅលេីសមុទ្រខ្សាច់ដ៏ធំល្វឹង ល្វេីយដាច់កន្ទុយភ្នែកអស្ចារ្យប៉ុន្នឹងហេីយ ចុះសាកស្រម៉ៃថាបេីមានពីរ៉ាមីតបង្ហាញខ្លួននៅលេីឆ្នេខ្សាច់ សរក្បុសនឹងមានទាំងសមុទ្រដ៏ខៀវស្រងាត់ទៀតមិនដឹងថាទេសភាពទីនោះហ្នឹងអស្ចារ្យយ៉ាងណាទៅ ហេីយអ្វីដែលយេីងមិនដែលស្រម៉ៃនុះគឺ ប្រសិនបេីវាបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយេីងតេីនឹងកាន់ តែពិសេសកម្រិតណា ដោយគេងក្នុងពីរ៉ាមីតដែលអាចមេីលឃេីញសមុទ្រដ៏ស្រស់ស្អាតបរិយាកាស់បែបនេះ និងកេីតមានឡេីងឆាប់ៗនេះហេីយ។

បេីយោងតាមគេហទំព័រហ្វេសប៊ុគ Prime Business Service-Cambodia បានបង្ហោះពត័មានស្ដីពី គម្រោង The Pyramid Resort ដែលស្ថិតនៅក្នុង ក្រុងព្រះសុីហនុ ដែលវាហ្នឹងក្លាយជាតំបន់​កំសាន្តនឹង ទាក់​ទាញភ្ញៀវទេសចរណ៍ថ្មីមួយក្នុងខេត្តនោះផងដែរពិសេសសម្រាប់គូរស្នេហ៍ដែលចង់ធ្វេីការក្រេបទឹកឃ្មុំ ក្នុង ប្រទេសដោយមិនចង់ចំណាយច្រេីននៅក្រៅប្រទេសក៏ពួកគាត់អាចទទួលបាននូវបរិយាកាសដ៏រ៉ូមែន ទិចបានផងដែរ។ តែទោះជាយ៉ាងណាគម្រោងនេះស្ថិតក្នុងភាពស្រពិចស្រពិលនៅឡេីយព្រោះមិនទាន់មាន ការបញ្ជាក់ច្បាស់លាស់ពីក្រុមហ៊ុនវិនិយោគណាមួយនៅឡេីយនុះទេ។ តែក៏សង្ឃឹមថាគម្រោងនេះនឹងលេច រូបរាងក្នុងពេលឆាប់ៗផងដែលព្រោះវានឹងផ្ដល់ផលវិជ្ជមានយ៉ាងច្រេីនដល់តំបន់នុះជាពិសេសដល់វិស័យ ទេសចរណ៍របស់កម្ពុជាផ្ទាល់តែម្ដង ។