អ្នកគាំទ្ររបស់ក្រុម Wanna One ត្រូវបានគេប្រទះឃេីញឈ្លោះប្រកែកគ្នាយ៉ាងខ្លះនៅពេលដែល Wanna One កំពុងថតត្រៀមថតកម្មវីធី SNL Korea រហូតដល់មានប៉ូលីសមកបំបែកចេញ។

បេីយោងតាមគេហទំព័រ Allkpop ជម្លោះនេះហាក់បីដូចជាកេីតឡេីងដោយសារ​តែរឿងចាស់​មួយដែល​បាន​កេីតឡេីងតាំងពីការបញ្ចប់កម្មវីធី​ Produce 101​ មកម្លេះ។​ដោយការពីលេីកមុននោះគឺ​បន្ទាប់ពី បញ្ចប់​កម្មវីធី Produce 101 , Mnet បានរៀបចាំការប្រគំតន្រ្តីមួយ ហេីយអ្នកគាំទ្រជាច្រេីនអ្នក បាន តម្រង់ជួរជាពីជួរដេីម្បីរង់ចាំទិញ​សំបុត្រចូមរួមការប្រគាំតន្ត្រីនោះ​ ក៏ប៉ុន្តែខណះដែលអ្នកគាំទ្រក្នុងជួរទាំង ពីរកំពុងតែរង់ចាំ  ស្រាប់តែមានបុគ្កលម្នាក់ចេញទៅបង្កេីតជួរមួយទៀតភ្លាមៗដែលធ្វេីអោយអ្នកដែល ឈរនៅជួរទី១និងទី២​ដែលឈររងចាំជាយូរនោះទិញសំបុត្រមិនទាន់​ធ្វេីអោយពួកគេផ្ទុះកំហឹងជាខ្លាំង​ ក៏ប៉ុន្តែគ្មានការឈ្លោះប្រកែកគ្នាបានកេីតឡេីងនោះទេ។

ដោយឡែកនៅពេលថ្មីៗនេះ​​ ក្រុមចំរៀង Wanna One បានចូលរួមក្នុងកកម្មវីធី​ SNL Korea  ហេីយអ្នក គាំទ្ររបស់ពួកគាត់បានឈរតម្រង់ជួរចាប់ដូចលេីកមុនគឺឺឈរជាពីរជួរដដែល​ ប៉ុន្តែស្រាប់តែមានអ្នក គាំទ្រម្នាក់បានចេញទៅឈរជួរថ្មីមួយទៀតដូចលេីកមុខដែរហេីយក៏ធ្វេីមានការខឹងសំបារជាខ្លាំង រហូតដល់មានការឈ្លោះប្រកែកគ្នាហេីយក៏មានក្រុមប៉ូលីសចូលមកបំបែកចេញ

wanna-one_1502572918_w.jpg