ភ្នំពេញ: កន្លែងកំសាន្តទំនេីបថ្មីមួយដែលមានឈ្មោះថា The Eden Garden កំពុងតែជិតលេចរូបរាងក្នុង​ពេលឆាប់ៗនេះហេីយ។

The Eden Garden  គឺជាកន្លែងកំសាន្តថ្មីមួយដែលមានការតុបតែងយ៉ាងទំនេីបនិងកន្លែងកំសាន្ត យ៉ាង​សំបូរបែបតែម្ដង​ មានទាំងគ្រឿងបរិភោគ​ ក្លឹប​ រោងកុន​ និង​​​ កន្លែងកំសាន្ដជាច្រេីនទៀត។​ បេីនិយាយពីទីតាំងវិញ The Eden Garden ស្ថិតនៅក្នុង​ Phnom Penh City Center (បឹងកក់)​ តែម្ដង។​ មកទល់នឹងពេលនេះ​ហាងល្បីៗដែលត្រៀមនឹងលិចមុខនៅ The Eden Garden មាន​ដូចជា ក្លឹបកំសាន្ត Epic ,រោងកុនលេជេន​ (legend Cinema) ,Geylang Forg Porridge , និង កន្លែងហាងជាច្រេីនទៀត។

ចំពោះកាលបរិច្ឆេទនៃការបេីកជាផ្លូវការវិញគឺ​ The Eden Garden នឹងអាចបេីកនៅចុងឆ្នាំនេះតែម្ដង​នេះបេីយោងតាម Phnom Penh Post ។

សម្រាប់ពត័មានលម្អិតពួកយេីងនឹងធ្វេីការជំរាបជូននៅអត្ថបទក្រោយៗទៀត