BLACKPINK បានកំពុងនិងរៀបចំសម្រាប់ការបង្ហាញខ្លួនជាផ្លូវការរបស់ខ្លួននៅប្រទេសជប៉ុននៅថ្ងៃ ទី30 ខែសីហាខាងមុខ។ នាថ្ងៃទី15 ខែសីហា, ខាងផលិតកម្ម YG បានបញ្ចេញនូវរូបភាពដែលជាការ សហការរវាង BlACKPINK និងទស្សនាវត្តី NYLON JAPAN និងជាមួយខាង ប្រ៊េនសំលៀកបំពាក់ SHEL’TTER ។
ការបោះពុម្ភពិសេសសម្រាប់ខែកញ្ញារបស់ NYLON JAPANគឺមាននូវរូបភាពប្លែកៗពីគ្នារបស់សមាជិក BlackPink និមួយៗ។ ទស្សនាវត្តីដែលមាន Jennie, jisoo, Lisa និង Roséត្រូវបានលក់អស់ត្រឹមរយះពេល3ថ្ងៃ។ អ្នកគ្រប់គ្រងរបស់ខាងទស្សនាវត្តី NYLON JAPAN បានសរសេីរនិងបង្ហាញពីការរំពឹងទុក្ខរបស់ខ្លួនថា ក្រុមនារី BlackPink និងទទួលបាននូវប្រជាប្រិយភាពយ៉ាងលេីសលប់ពីសំណាក់អ្នកគាំទ្រជប៉ុន។
ទន្ទឹមនិងនោះផងដែរ, BlackPink និងបញ្ចេញនូវ Mini album របស់ខ្លួនដែលមានឈ្មោះថា “BlACKPINK” សម្រាប់ការបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេនាថ្ងៃ30 ខែសីហា ខាងមុខផងដែរ ហេីយពួកគេនឹងមានការសម្ដែងនៅឯ “a nation 2017” ហេីយនិងនៅ “the 25th Tokyo Girls Collection” ផងដែរ។
ប្រភព : Soompi