Nikki Nikki ម្ចាស់បទចំរៀង Home For Dinner នឹងត្រឡប់មកជាមួយ EP ថ្មីរបស់នាងក្នុងពេល​ឆាបៗនេះ។

Nikki Nikki បានប្រកាសជាផ្លួវការនៅលេីទំព័រ FaceBook ជាផ្លូវការថា EP ដំបូងរបស់នាង​នឹងត្រូវ​បញ្ចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។​ ​ក្នុងនោះផង់ដែរ Nikki Nikki ក៏បានបញ្ចេញវីដេអូ Teaser ដែល​មានចំណងជេីងថា “Cloud” ដែលវីដេអូនោះបានបង្ហាញនៅភ្លេងដែលធ្វេីអោយអ្នកគាំទ្រ ស្ដាប់ ហេីយជក់ចិត្តដិតអារម្មណ៍តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ Nikki Nikki បានបានបង្ហាញខ្លួនជាមួយស្ទាយដ៏ប្លែកតែម្ដង​គឺខ្លួនរបស់នាង គឺពោរពេញទៅដោយអក្សរជាច្រេីន ហេីយអ្នកគាំទ្រមួយចំនួនបាន អះអាងថាអក្សរទាំងនោះគឺជា អត្តន័យចំរៀងរបស់ EP ថ្មីរបស់នាងតែម្ដង។

odh.png

ចំពោះកាលបរិច្ឆទនៃការបញ្ចេញជាផ្លូវការគឺ Nikki Nikki មិនទាន់បានប្រកាសជាផ្លូវការនោះទេ។​

រង់ចាំទាំងអស់គ្នាថា EP ថ្មីរបស់ Nikki Nikki ឡូយដល់កម្រិតណា!