ភ្នំពេញ : ប្រជាពលរដ្ធមួយភាគធំប្រាកដជាបានទទួលដំណឹងស្ដីពីផ្សារទំនេីប Parkson រួចទៅហេីយ។ ផ្សារទំនេីប Parkson គឺជាផ្សារទំនេីបខ្នាតធំមួយដែលកំពុងនឹងសាងសង់នឹងមានគម្រាងបេីកក្នុងពេលឆាប់ៗនេះ។ ទទ្ទឹមនឹងនេះមានបងប្អូនខ្មែរយេីងជាច្រេីនប្រាកដជាបានគិតថាអាគារទាំងមូលដ៏ធំសម្បេីមដែលកំពុងសាងសង់នេះគឺជាអគាររបស់ផ្សារទំនេីប Parkson ផ្ទាល់តែម្ដង។មានមនុស្សជាច្រេីនបានងេីយឆ្ងល់ថាហេតុអ្វីបានជាផ្សារទំនេីបនេះធំហេីយមានកំពស់ខ្ពស់ម្លេស?មានមនុស្សជាច្រេីនអ្នកដែលមានការយល់ច្រលំថាអគារដ៏ធំនេះជារបស់ផ្សារ Parkson ទាំងមូលតែម្ដង បេីសិនជាលោកអ្នកគិតបែបនេះគឺខុសហេីយ។ យោងតាមសេចក្ដីរាយការណ៍របស់ Business-Cambodia, ការពិតទៅអគារដ៏ធំមួយនេះមានឈ្នោះថា Phnom Penh Mega Mall ដែលមានកម្ពស់ចំនួន៩ជាន់។ហេីយមួយភាគធំនៃ៩ជាន់នេះ(ប្រមាណ៥ ជាន់) ចាប់ពីជាន់ទី១ដល់ជាន់ទី៥ត្រូវបានផ្សារទំនេីប Parkson របស់ម៉ាឡេសីុជួលយកតែម្ដង។យ៉ាងណាមិញមិនទាន់ពួកយេីងក៏មានទាន់បានទទួលដំណឹងលម្អិតស្ដីពី Phnom Penh Mega Mall នោះទេ។ ចំពោះកាលបរិច្ឆេទនៃការបេីកដំណេីរការបស់ផ្សារទំនេីប Parkson គឺមិនទាន់មានពត័មានក្នុងស្រុក មួយណាបានបញ្ចាក់នោះទេ ដូចនេះហេីយមានតែរងចាំទាំងអស់គ្នាទេ។
ប្រភព(១)