កាលពីពេលថ្មីៗកន្លងទៅ Apple បានបញ្ចេញនូវ Iphone6 ជំនាន់ថ្មីដែលមានអង្គផ្ផុកទិន្នន័យ 32GB ដែលក្រៅពីនោះគឺវាមានលក្ខណះដូចគ្នាទាំងស្រុងទៅហ្នឹង iphone6 ដែលចេញកាលពីចុងឆ្នាំ 2014 ដែលមានតែជម្រេីស 16GB 64GB នឹង 128GB តែប៉ុណ្នោះ។                                                                      ចុះ Apple ចាំបាច់យក iphone សេរ៊ីចាស់របស់ខ្លួនមកចេញលក់ជាថ្មីដេីម្បីអ្វី ? ចម្លេីយនុះគឺអាចព្រោះ តែ Apple ចង់អោយអ្នកគាំទ្រផលិតផលរបស់ខ្លួនដែលពុំមានលទ្ធភាពគ្រប់គ្រាន់ ដេីម្បីអោយពួកគេ អាចឡេីងស៊េរីទូរសព្ទ័របស់ខ្លួន ឱទាហរណ៍ពី Iphone5 មក iphone6 សេរីថ្មីនេះបានក្នុងតម្លៃត្រឹមតែ 398$ ដែលជាតម្លៃសម្រាប់ទូរសព្ទ៍ថ្មីក្នុងប្រអប់តែម្ដង។ ម្យ៉ាងទៀតអាចជាយុទ្ធសាស្រ្តដែល Apple ប្រេី ប្រាស់ដេីម្បីទាក់ទាញចិត្តអ្នកដែលចង់សាកល្បងប្រេីប្រាស់ទូរសព្ទ៍ដែលមាន logo ផ្លែប៉ម នេះជាលេីក ដំបូងដោយមិនចាំបាច់ចំណាយច្រេីនសម្រាប់ម៉ូដែលចុងក្រោយរបស់ខ្លួនដូចជា iphone7 រឺ 7plus ជាដេីម។                                                                                                                                                    បេីទោះបីជា iphone6 ជាកម្លាំងម៉ាសុីនដែលចេញកាលពីចុងឆ្នាំ2014 ក្តីតែកម្លាំងរបស់វាអាចរត់កម្ម វិធីផ្សេងៗបានយ៉ាងរលូននៅឡេីយបេីទោះជាវាមិនអាចប្រៀបនឹងម៉ូដែលដែលចេញក្រោយៗនេះបាន ក៏ដោយក៏វាមិនហួសសម័យខ្លាំងពេកដែរ ដូចច្នេះវាសាកសម្ភណាស់សម្រាប់អ្នកដែលចង់បាន iPhone ធន់មធ្យមហេីយថ្មីក្នុងប្រអប់យកមកប្រេីតែថវិការមានកម្រិត និងអ្នកចង់ទទួលបាននូវបទពិសោធន៍ ប្រេីប្រាស់ iPhone លេីកដំបូង។ 

 

ប្រភព: Cambo Report