ពួកយេីងជឿរជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាបានដឹងពីវិទ្យាស្ថានភាសាបរទេសដែលមានមនុស្សជា​ច្រេីនបាន​ហៅកាត់ថា​សាលា​ IFL ​រួចទៅហេីយ។​មិនត្រឹមតែប៉ុណ្ណោះមានមនុស្សជាច្រេីនជាពិសេស​ប្អូនៗ​ដែលទេីប​តែប្រឡង​បាក់ឌុប​នាពេលថ្មីៗនេះ ប្រាកដជាមានចំណាប់អារម្មណ៍ជា​ខ្លាំងក្នុងការចូលសិក្សា​នៅក្នុងវិទ្យា​ស្ថាន​ភា​សា​បរទេស(IFL)នេះ​ ជាពិសេសគឺសិក្សានៅក្នុងដេប៉ាតឺម៉ង់​សិក្សាអន្ដរជាតិ និង ភាសាអង់គ្លេសផ្ទាល់តែម្ដង។ដូចនេះហេីយថ្ងៃនេះយេីងនឹងធ្វេីការបញ្ចាក់ពត័មានអោយកាន់តែលម្អិតទាក់ទងនឹងការចូលរៀននៅ សិក្សាអន្តរជាតិ(​DIS) និង​ ភាសាអង់គ្លេស​(BOE) នៃវិទ្យាស្ថានភាសាបរទេស (IFL)​​ជាមួយការពន្យល់ បញ្ចាក់អោយ​កាន់តែច្បាស់ពីដេប៉ាតឹម៉ង់ទាំងពីរនេះ។

វិទ្យាស្ថានភាសាបរទេស​(IFL)​ គឺជាផ្នែកមួយរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ​បានទទួលកា​កោត​សសេីរជាច្រេីនពីគុណភាពដ៏ល្អ ក៏ដូចជាទីតាំងធំទូលាយ​ពណ៍បៃតង​ និងសំបូរទៅដោយ​កម្មវិធីជា​ច្រេីនដែលបង្កប់ទាំងការអប់រំនិងភាពរីករាយជាច្រេីនផងដែរ។​ វិទ្យាស្ថានភាសា​បរទេស​នេះមាន ដេប៉ាតឺម៉ង់ជាច្រេីនដែលបង្រៀនភាសាបរទេសដូចជាភាសាអង់គ្លេស​​ ជប៉ុន​ ចិន​ ​និង ភាសាជា ច្រេីនទៀតខុសៗ​គ្នា​ ប៉ុន្តែសម្រាប់​ភាសា​អង់គ្លេសវិទ្យាស្ថានបានចែកចេញជាពីរ ដេប៉ាតឺម៉ង់ធំផ្សេងៗ       គ្នា គឺដេប៉ាតឺម៉ង់សិក្សាអន្ដរជាតិ ​(Department of International Studies) ដែលហៅកាត់ថា DIS ចំណែកដេប៉ាតឺម៉ង់មួយទៀត គឺដេប៉ាតឹម៉ង់ភាសាអង់គ្លេស(BOE)​ដែលត្រូវបានហៅថា(BA)។​

អ្វីទៅជាដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ?​ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិគឺជាដេប៉ាតឹម៉ងដែលផ្ដោតសំខាន់លេីការសិក្សាជាភាសាអង់គ្លេសពីហេតុ ការណ៏​ដែលកេីតមានឡេីង​នៅក្នុងពិភពលោក  ច្បាប់ការទូត នយោបាយ​ និង​ រឿងរាវជាច្រេីនទៀត   ដូច​ជាសង្គ្រាម​​ តួនាទីរបស់អង្គការជាតិ, ​អង្គការក្នុង​ និង ក្រៅរាជរដ្ធភិបាល និងអង្គការអន្តរជាតិ​ដូចជាអង្គការសហប្រជាជាតិ​ជាដេីម។​ សិក្សាអន្ដរជាតិនេះត្រូវបានរចនាឡើងសម្រាប់អ្នកសិក្សា​ទាំងឡាយណាដែលមាន​​បំណងបំ​ពាក់​នូវ​​ទ្រឹស្តីចំណេះដឹងជាក់ស្តែង​​​ និង​ជំនាញវិភាគដើម្បីស្វែងយល់ពី បញ្ហាពិភពលោកដ៏សំខាន់និងការអភិវឌ្ឍន៍នានា។ មិនត្រឹមតែប៉ុណ្ណោះដេប៉ាតឺម៉ង់នេះក៏បាន ផ្ដល់ជំនាញជាច្រេីនដូចជាជំនាញសរសេ​រ ការធ្វេីបទបង្ហាញ ការគិតពិចារណា​​ កិច្ចភិភាក្សាជាផ្លូវការ និង​ ជំនាញជាច្រេីនទៀតពីព្រោះថាជំនាញ​ទាំងអស់នេះសុទ្ធ​សឹងតែជាជំនាញដ៏សំខាន់ដែលអ្នកសិក្សា​នៅដេប៉ាតឹំម៉ង់នេះត្រូវតែចាំបាច់មាន។ នៅឆ្នាំដំបូងនៃការសិក្សានៅក្នុងដេប៉ាតឹម៉ង់នេះគឺសាលាតម្រូវអោយសិក្សាពីមូលដ្ធានគ្រឺះជាមុនសិន (Foundation Year)រហូតដល់ចុងឆ្នាំសិក្សាទី៣ទេីបសាលាតម្រូវអោយយេីងរេីសយកមុខជំនាញគោល ដែលយេីងចង់ចាប់យក។ ទាក់ទងនិងជំនាញគោលនោះផងដែរ មកទល់នឹងពេលនេះដេប៉ាតឹម៉ង់ សិក្សាអន្ដរជាតិ​មានមុខ ជំនាញ​ចំនួន២អោយអ្នកសិក្សាជ្រេីសរេីស​ ជំនាញទីមួយគឺ​ ទំនាក់ទំនងអន្ដរ​ជាតិ ​ ( International Relation) ចំណែកជំនាញទី២វិញគឺ International Economic។

ដេីម្បីចូលរៀននៅដេប៉ាតឺម៉ង់នេះសិក្សានុសិស្សដែលកាន់សញ្ញាប័ត្រទតុយភូមិត្រូវឆ្លងកាត់ការប្រឡងធ្វេី​តេស​សម្ថតភាពជាមុនសិន។​ការប្រលងធ្វេីតេសសម្ថតភាពនេះ​មានភាពពិបាកបន្ដិចដោយ​អ្នកត្រូវឆ្លង​កាត់​ការប្រលងជាភាសាអង់​គ្លេស​ដែលផ្ដោតសំខាន់ទៅលេីចំណេះដឹងទូទៅ​ (General Knowledge) វេយ្យាករណ៏​​​(Grammar) បំណិនអាន(Reading) និង​ វាក្យស័ព្ទ (Vocabulary) ។​​ គួបញ្ចក់ថាជារៀងរាល់ឆ្នាំចំនួនដាក់ពាក្យប្រលងចូលសិក្សានៅដេប៉ាតឺម៉ង់នេះគឺមានរហូត់ដល់រាប់ពាន់​នាក់ប៉ុន្តែ​ចំនួន​អ្នកជាប់វិញគឺមានកំរិត​ទៅតាមការកំណាត់របស់សាលា​ផ្ទាល់។

ប្រភព: (១)