ការប្រឡងថ្នាក់ជាតិសម្រាប់ប្អូនៗទី១២ទាំងអស់បានបញ្ចប់អស់រយះពេលប៉ុន្មានថ្ងៃមកហេីយ ដូចច្នេះ សម្រាប់ អ្នកដែលមានទំនុកចិត្តលេីសម្ថភាពរបស់ខ្លួនឯងថាអាចហ្នឹងជាប់នូវការប្រឡងនេះអាចនឹង គិតគូរលេីមុខជំនាញដែលខ្លួនឯងស្រលាញ់នឹងចូលចិត្តបាន ។ ថ្ងៃនេះពួកយេីង​នឹងលេីកយកមុខ​ជំនាញ​មួយដែលមានការចូលចិត្តពីសំនាក់និសិត្សដែលមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកជំនួញរឺចង់បន្តរការគ្រប់​គ្រងអាជីវកម្មពីឪពុកម្ដាយ នោះគឺមុខវិជ្ជា គ្រប់គ្រងអាជីវកម្មអន្តរជាតិ ( International Business Managerment ) ដែលមាននៅក្នុងដេប៉ាតឺម៉ងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ( RUPP )។​

មុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនេះគឺ ផ្តោតសំខាន់លេីការ​បណ្ដុះបណ្ដាលធនធាន​ផ្នែកគ្រប់គ្រង​អាជីវកម្មនិងភាពជាសហគ្រិនរួមទាំងរបៀបក្នុងការចាប់ផ្ដេីម​ធ្វេីអាជីវកម្ម​នឹងការគ្រប់គ្រង​ធនធាន​មនុស្សផ្សេងៗ ក៏ដូចជាបង្ហាញផ្លូវអោយយេីលអាច​ស្វែងយល់ពីសក្កដានុពលផ្នែកជំនួញក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជាសកលលោកអោយកាន់តែស៊ីជម្រៅថែមទៀតផង ។ក្រៅពីការសិក្សាខាងដេប៉ាតឺម៉ង ក៏មានជាកម្មវិធីសប្បុរសធម៌ និង កម្មវិធីកំសាន្តសប្បាយជាច្រេីនដូចជា ទិវាវប្បធម៌ ជាដេីម លេីសពី នេះក៏មានជាដំណេីរកំសាន្តបែបទស្សនកិច្ចសិក្សាតាមបណ្ដារោងចក្រ រឺ សហគ្រាសនាៗដេីម្បីទទួល បាននូវបទពិសោធ៍ផ្ទាល់ពីអ្នកគ្រប់គ្រងអជីវកម្មទាំងនោះថែមទៀតផង។

ដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញសំបូរទៅដោយសាស្រ្តាចារ្យដែលមានបទពិសោធន៍ ក៏ដូចជាមាន Phd និង Master ពីបរទេសជាច្រេីនរូប លេីសពីនេះពួកគាត់ក៏មានជា​អាជីវកម្មផ្ទាល់ខ្លួនដែលជាកត្តា​វិជ្ជមានសម្រាប់និសិត្ស ក្នុងការទទួលបាននូវបទពិសោធន៍​ដែលពួកគាត់ធ្លាប់ឆ្លងកាត់​នៅក្នុងអាជីវកម្ម​របស់ពួកគាត់ ។ ហេីយនិសិត្សអាចមានឱកាស់ក្នុងការផ្លាស់ប្ដូរកម្មសិក្សារជាមួយនិសិត្សនៅបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាសុី និងសហភាពអឺរ៉ុបថែមទៀតផង ។ ការសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនេះអាចអោយនិសិត្ស​មាន​ឱកាស់ច្រេីនក្នុងការស្វែងរកការងារ តាមបណ្ដារស្ថាបន្ថ័រដ្ឋ និង ឯកជនផ្សេងៗដេីម្បីជាបទពិសោធ ន៍សម្រាប់ទុក្ខប្រេីប្រាស់ពេលចេញមកប្រកបអាជីវកម្មផ្ទាល់ខ្លួនពេលដែលគិតថាខ្លួនយេីងបានត្រៀមខ្លួន រួចរាល់សម្រាប់ចេញប្រលូកក្នុងវិស័យជំនួញដែលពោពេញដោយការប្រកួតប្រជែងមួយនេះ ។

ដូចច្នេះបេីមានចំណាប់អារម្មណ៍រឺចង់ដឹងពត៌មានបន្ថែមឲ្យកាន់តែលម្អិត អាចទៅសាកសួរផ្ទាល់នៅខាង​ដេប៉ាតឺម៉ងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តែម្ដង​ហេីយលោក​អ្នក​ក៏អាចទាក់ទងតាមលេខទូរសព្ទ័ខាងក្រោម។

០១២ ៩៦៧ ៥៧៥, ០១១ ៦៣៥ ១៧៩, ០៧៨ ៦៦៧ ៨៧៩, ០១៦ ៨៧៤ ៧៧៧, ០១៥ ៥៤៣ ២១៣។