ដំណឹងល្អសំរាប់អ្នកដែលចង់ទស្សនានិងស្វែងយល់អំពីការសម្ដែងដ៏អស្ចារ្យនៃល្ខោនខោលនៅតាមតំបន់​នីមួយៗក្នុងពេលតែមួយបានមកដល់ហេីយ។ ទស្សនីយភាពដ៏អស្ចារ្យរបស់ល្ខោនខោនរបស់​ខ្មែរយេីងនិង ត្រូវបាន​លាត​ត្រ​ដាង​នៅក្នុងកម្មវីធី​ “ស្នាដៃ និងអាគត”​ដែលនឹងរៀបចំឡេីងនៅពេលខាងមុខនេះ។

កម្មវិធី “ស្នាដៃ និងអនាគត”ជាលើកទី៥ នឹងរៀបចំនៅថ្ងៃទី ៣ ខែកញ្ញានេះ ចាប់ពីម៉ោង៩ព្រឺក​ដល់៩​យប់នៅសាលមហាស្របចតុមុខ​។​ កម្មវិធីនេះធ្វើឡើង​ក្នុង​គោលបំណងលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ដែលឆ្នាំនេះ កម្មវិធីនឹង​នាំ​មកនូវ​ទស្សនីយភាពល្ខោន​ខោល​ខ្មែរមកពី ៣តំបន់ផ្សេងៗ​គ្នារួមមាន​ខេត្ត​កំពង់ធំ , វត្តស្វាយអណ្តែត និង រាជធានីភ្នំពេញ​​។ កម្មវិធី​នេះ​មាន​គោលបំណង​លើក​ ទឹក​ចិត្ត និងជំរុញ ឲ្យយុវជន យុវនារី ក៏ដូចជា​មហាជនទាំងឡាយចូលរួមដើម្បី​មាន​ឱកាសបាន​ស្គាល់ពីវប្បធម៌​សិល្បៈខ្មែរ ក៏ដូចជា​ឲ្យស្គាល់ពីល្ខោនខោល កាន់តែច្បាស់សម្រាប់ការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ទៅ​ដល់​មនុស្ស​គ្រប់ជាតិ​សាសន៍ និងរក្សាអត្តសញ្ញាណជាតិខ្មែរឲ្យគង់វង្សយូរអង្វែង។

កាលវិភាគរបស់កម្មវីធី“ស្នាដៃ និងអនាគត”ជាលើកទី៥​មានដូចតទៅ :                                                    – សិក្ខាសាលា ៩ព្រឹក ដល់ ១១ព្រឹក ៖ ចូលរួមដោយសេរី
– ពិព័រណ័សិល្ប:ខ្មែរ ៖ ចូលរួមដោយសេរី​                                                                                                           
– ទស្សនាល្ខោនខោលខ្មែរទាំង ៣តំបន់ ៥ល្ងាច ដល់ ៩យប់
សំបុត្រធម្មតា ៤០០០០រៀល , សំបុត្រពិសេស ៦០០០០រៀល

គួបញ្ចាក់ផងដែរថា​ “ស្នាដៃ និងអនាគត” គឺជាកម្មវីធីដែលរៀបចំដោយ​ “រីករាយ” ដែលជាក្រុមនិស្សិត​មក​​ពីសលកវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បះ។កម្មវិធីនេះបានទទួលបានការគាំទ្រជាខ្លាំងដោយបានរៀប​ចំឡេីង​ជាចំនួន​៤​លេីក​​មកហេីយ។​

ទាក់ទងនឹងសំបុត្រចូលទស្សនាការសម្ដែងដ៏អស្ចារ្យនេះលោកអ្នកអាចទាក់ទងបានតាមរយះលេខទូរសព្ទ័​010 965 125, 078 353 578, 015 930 628

ចូលរួមទាំងអស់គ្នាដេីម្បីលេីកស្ទួខ្ខោនខោលក៏ដូចជាសិល្បះខ្មែរយេីងទាំងមូលផងដែរ