កាលពីលេីកមុនពួកយេីងបានធ្វេីការបង្ហាញលម្អិតមួយទាក់ទងនិងការស្វែងយល់កាន់តែច្បាស់ពីការ​ចូលរៀន នៅដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ(​DIS) នៃវិទ្យាស្ថានភាសាបរទេស(IFL)​ ដូចនេះហេីយថ្ងៃនេះ យេីងនឹងបន្តជាមួយនឹងពត័មានទាក់ទងនឹងដេប៉ាតឺម៉ង់ភាសាអង់គ្លេសវិញម្ដង។

មានអ្នកសិក្សាច្រេីនណាស់ជាពិសេសអ្នកទេីបតែបញ្ចប់ថ្នាក់ទី១២ពួកគាត់មានចំងល់ជាខ្លាំងទាក់ទងនៅ​ដេប៉ាតឺម៉ង់ទាំងពីរនេះ។​ អ្វីទៅជាដេប៉ាតឺម៉ង់ភាសាអង់គ្លេស?តេីវាមានលក្ខណះខុសគ្នាអ្វីខ្លះជាមួយនឹង​ដេប៉ាតឺម៉ង់សិក្សាអន្ដរជាតិ?​

មិនខុសគ្នាជាមួយដេប៉ាតឺម៉ង់សិក្សាអន្ដរជាតិនោះទេ  ដេប៉ាតឺម៉ង់ភាសាអង់គ្លេសក៏ជាផ្នែក​មួយរបស់​វិទ្យា​ស្ថានភាសាបរទេស(IFL)ផងដែរ។​អ្វីដែលដេប៉ាតឺម៉ង់ភាសាអង់គ្លេសនេះខុសប្លែកពីដេប៉ាតឺម៉ង់សិក្សា អន្តរជាតិនោះគឺដេប៉ាតឺម៉ង់ភាសាអង់គ្លេស​នេះគឺមិនផ្ដោតសំខាន់លេីការសិក្សាជាភាសាអង់គ្លេសពី ហេតុការណ៏​ដែលកេីតមានឡេីង​នៅក្នុងពិភព​លោក  ច្បាប់ការទូត នយោបាយ​ និង​ រឿងរាវជាច្រេីន ទៀតនោះទេ។

ដេប៉ាតឺម៉ង់ភាសាអង់គ្លេសនេះមានកម្មវិធីសិក្សាចំនួនពីរគឺបរិញ្ញាបត្រអប់រំក្នុងការបង្រៀនភាសាអង់​គ្លេសជាភាសាបរទេស(The B.Ed. program)និង​បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់​ជំនាញការងារ (B.A program)។កម្មវិធីទាំងពីរ​នេះត្រូវបាន​បង្កេីតសំរាប់សិក្សានុសិស្សដែល មានបំណងចង់បំពាក់ជំនាញនិង​សិក្សាភាសា​អង់​គ្លេស​​ដេី​​​ម្បី​ ប្រេីរប្រាស់សំរាប់ថ្ងៃអនាគត។សំរាប់ការសិក្សាវិញគឺផ្តោត​សំខាន់លេីលើ​វិជ្ជាជីវៈ​ហើយផ្តល់ជូននូវ​បទពិសោ ធន៍នៃការរៀនសូត្រជាក់ ស្តែងសម្រាប់សិស្សទាំងអស់។ នៅឆ្នាំដំបូងដែលជាឆ្នាំសិក្សាមូលដ្ធានសាលានឹង តម្រូវ​សិក្សាពីមុខ​វិទ្យា​ជាច្រេីីនដូចជាគ្រឺះភាសាអង់​គ្លេសដែលរួមមានការប្រេីរប្រាស់ ការអាន  ការសរសេរ​ វេយ្យាករណ៍​ និង​ជំនាញជាច្រេីនទៀត។លេីសពីនេះសាលា​ក៏បន្ថែមនូវមុខវិជ្ចាជាច្រេីនទៀតរួមមាន អក្សសាស្រ្ត អរិយ​ធម៍​ និង​ ទំនៀមទំលាប់ខ្មែរផងដែរ។​ មិនខុសពីដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនោះទេមុខនឹងចូលឆ្នាំទី៤និស្សិតត្រូវតម្រូវអោយ​ជ្រេីសរេីស​ជំនាញ​គោលដែលខ្លួនពេញចិត្ត។ប៉ុុន្តែសម្រាប់ដេប៉ាតឺម៉ង់ភាសាអង់គ្លេសនេះគឺខុសគ្នា​ជា​មួយដេប៉ាតឺម៉ង់សិក្សា​អន្តរជាតិដោយសាដេ​ប៉ាតឺម៉ង់មាន​ជំនាញធំៗដ៏​​ទៅបួនខុសៗ​គ្នាសម្រាប់​និស្សិត​ធ្វេីការជ្រេីសរេីស​ដែល​អនុញ្ញាតឱ្យពួកគេកែសម្រួលជំនាញភាសា​របស់ពួកគេឆ្ពោះ​ទៅរកវិជ្ជាជីវៈ​ដែលគេ​ជ្រើសរើស។​

បរិញ្ញាបត្រអប់រំក្នុងការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស(The B.Ed. program)អភិវឌ្ឍសមត្ថ ភាពជំនាញរបស់សិស្សក្នុងការបង្រៀនភាសាអង់គ្លេស(Teaching English as a Foreign Language, TEFL)នៅកម្រិតអនុវិទ្យាល័យនិងឧត្តមសិក្សា។ ចំណែកបរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់​ជំនាញ ការងារ( The B.A program) បង្កើនចំណេះដឹងនិង សមត្ថភាពភាសាអង់គ្លេស់​សម្រាប់​និស្សិតក្នុង ការងារផ្នែករដ្ឋបាលនិងអភិវឌ្ឍន៍ ដើម្បីបំពេញនូវជំនាញភាសាអង់គ្លេសកម្រិតខ្ពស់។បេីយោងតាមគេហទំព័រផ្លូវការណ៏របស់ដេប៉ាតឺម៉ង់ផ្ទាល់បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់​ជំនាញ ការងារ( The B.A program) មានជំនាញដូចជា
បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ(B.A in English for International Business)                                                                                                                        –បរិញ្ញាបត្រការបកប្រែ (B.A in Translation and Interpreting)                                   –បរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ការប្រាស្រ័យទាក់ទង (B.A in English For Professional Communication)                                                                                                ​-បរិញ្ញាបត្រភាសាអង់គ្លេស( B.A in English Language)

ដេីម្បីចូលរៀននៅដេប៉ាតឺម៉ង់នេះសិក្សានុសិស្សដែលកាន់សញ្ញាប័ត្រទតុយភូមិត្រូវឆ្លងកាត់ការប្រឡងធ្វេី​តេស​សម្ថតភាពជាមុនសិន។​ការប្រលងធ្វេីតេសសម្ថតភាពនេះ​មានភាពពិបាកបន្ដិចដោយ​អ្នកត្រូវឆ្លង​កាត់​ការប្រលងជាភាសាអង់​គ្លេស​ដែលផ្ដោតសំខាន់ទៅលេីចំណេះដឹងទូទៅ​ (General Knowledge) វេយ្យាករណ៏​​​(Grammar) បំណិនអាន(Reading) និង​ វាក្យស័ព្ទ (Vocabulary) ។​​.                           គួបញ្ចក់ថាជារៀងរាល់ឆ្នាំចំនួនដាក់ពាក្យប្រលងចូលសិក្សានៅដេប៉ាតឺម៉ង់នេះគឺមានរហូត់ដល់រាប់ពាន់​នាក់ប៉ុន្តែ​ចំនួន​អ្នកជាប់វិញគឺមានកំរិត​ទៅតាមការកំណាត់របស់សាលា​ផ្ទាល់។

ដេីម្បីដឹងពីដេប៉ាតឺម៉ងសិក្សាអន្តរជាតិ(DIS)អោយកាន់តែច្បាស់សូមចុចអានអត្ថបទនៅទីនេះ​(អត្ថបទទាក់ទងនឹងដេប៉ាតឺម៉ងសិក្សាអន្តជាតិ