នាពេលថ្មីៗនេះកម្មវិធីមួយដែលមានឈ្មោះថា “Sarahah”​​ បានវាយលុកប្រព័ន្ធអ៊ីនធឺណិតទូទាំង​សកលលោកតែម្ដង។​ចំណែកប្រទេសកម្ពុជាយេីងក៏មិនខុសគ្នាដែរ អ្នកលេង​​​អ៊ីនធឺណិតទូនៅប្រទេស​កម្ពុជាយេីងជាច្រេីនអ្នកកំពុងតែជក់ចិត្តជាខ្លាំងជាមួយកម្មវិធីកំសាន្ដថ្មីនេះ។

មួយរយះពេលចុងក្រោយនេះកម្មវីធីកំសាន្តនេះបានចាប់ផ្ដេីមទទួលការចាប់អារម្មណ៍ជាខ្លាំងដោយ​ត្រូវបានអ្នក​លេងអីុនធឺណិតបានចែករំលែកវាពីម្នាក់់ទៅម្នាក់។

កម្មវីធីកំសាន្តថ្មីដ៏ប្លែកមួយនេះគឺជាកម្មវិធីដែលអនុញ្ញាតអោយមនុស្សផ្ញេីរមតិនិងបង្ហាញអារម្មណ៍​ពិតទៅអ្នកដែលប្រេីប្រាស់កម្មវិធី Sarahah នេះ​ ហេីយអ្នកដែលប្រេីរប្រាស់កម្មវិធីនេះមិនអាច​ឆ្លេីយតបឬដឹងថាអ្នកដែលផ្ញើវាទៅពួកគេជានណារនោះទេ។​​ ពាក្យថា Sarahah នេះមានប្រភពមកពី​ពាក្យរបស់អារ៉ាប់ដែលមានអត្ថន័យថា “ភាពស្មោះត្រង់” ហេីយវាបានទទួលភាពល្បីល្បាញរួចទៅ​ហេីយនៅ​តំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង។

អ្នកប្រេីប្រាស់កម្មវិធី Sarahah នេះមួយចំនួនធំកំពុងតែជក់ចិត្តដោ​យសារពួកគេ​បានទទួល​សារពី​មនុស្ស​មិនស្គាល់មុខជាច្រេីនរួមមានសារសេីរបែបកំប្លែង ​សារស្នេហា​ សារភាពក្កីស្រលាញ់ និងសារជា​ច្រេីនបែបទៀត។​ចំណែកអ្នកខ្លះវិញបានសារភាពស្នេហាទៅកាន់ក្រាស់ទៀតផង។