ភ្នំពេញ​៖ ស្នាដៃម៉ូតសំលៀកបំពាក់ដែលមានលាយលំជាមួយនឹងល្ខោនស្បែកធំរបស់កូនខ្មែរកំពុង​​តែទទួល​បានការចាប់​អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម Facebook។

រូបភាពជាច្រេីនសន្លឹកនៃម៉ូតសំលៀកបំពាក់ដ៏ទំនេីបដែលបានកែច្នៃដោយសិស្សរបស់សកលវិទ្យាល័យ Limkokwing ត្រូវបានអ្នកលេងអ៊ីនធឺណិតចែករំលែកពីម្នាក់ទៅម្នាក់ដោយ​រួមជាមួយពាក្យ​កោត​សសេីរ​ជាច្រេីនទៅ​លេីភាពបិុនប្រសប់នៃគំនិតច្នៃប្រឌិតដ៏គួអោយចាប់អារម្មណ៏ជាខ្លាំងនេះ។

ម៉ូតសម្លៀកបំពាក់ទាំងនេះត្រូវបានកែច្នៃដោយសិស្សម្នាក់ដែលមានឈ្មោះថា​ Penghuy Leach ដោយ​មានការលាយលំរំលិចនូវទម្រង់ល្ខោនស្បែកធំត្រូវបានបង្លាញក្នុងកម្មវិធីប្រកួតមួួយដែលមាន​ឈ្នោះថា​ ” Airasia Desinger Search 2017 KLFW” ។

កម្មវិធីនេះរៀបចំឡេីងដោយ Air Asia ដែលបានធ្វេីឡេីងនៅប្រទេសម៉ាលេសីុ ហេីយ​មាន​ប្រទេស​ជាច្រេីន​​​បានចូលរួម​ដូចជារៀតណាម​ កម្ពុជា​ និងប្រទេសជាច្រេីនទៀត។ចំណែកជ័យលេភីវិញ​គឺបាន​ទៅលេីប្រទេសវៀតណាម។

គួបញ្ចាក់ថាសម្រាប់ឆ្នាំនេះកម្ពុជាយេីងបាននាំយកម៉ូតសំលៀកបំពាក់ពីរបែបមួយគឺមានការកែច្នៃរំលិច​ដោយផ្ការំដួល​ចំណែកមួយវិញទៀតរំលិចដោយល្ខោនស្បែកធំ។

ទោះជាកម្ពុជាមិនបានទទួលជ័យលេភីក៏ដោយយេីងនៅតែបន្តគាំទ្រនិងជំរុញអោយវិស័យនេះកាន់តែរីក​ចំរេីននៅក្នុង​ប្រទេសកម្ពុជាយេីង។

សូមចូលរួមអបអរដល់អ្នកច្នៃម៉ូតខ្មែរយេីង!!