​​ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តខាងវេជ្ជសាស្ត្រ​និងបច្ចេកវិទ្យា ពិព័រណ៍វេជ្ជសាស្ត្រ​និងបច្ចេកវិទ្យា​ដែលមានឈ្នោះថា “Discovery” នឹងធ្វេីឡេីងនៅ​ទីក្រុងភ្នំពេញ​ក្នុងពេលឆាប់ៗនេះ។

The Discovery Festival គឺជាពិព័រណ៌វេជ្ជសាស្ត្រ​និងបច្ចេកវិទ្យាដំបូង​នៅកម្ពុជាដែលនាំមកជូន​លោក​អ្នក​ដោយសកលវិទ្យាល័យពុទ្ធិសាស្រ្តដែលមានគោលបំណងដោះស្រាយ​សក្តា​នុពល​របស់លោកអ្នកនៅក្នុងពិភពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។​កម្មវិធីនេះនឹងមានសកម្មភាពជាច្រេីនដូចជាវគ្គសិ​ក្សាខ្លីៗនិង​ពិព័រណ៍​ជា​ច្រេីនសម្រាប់អ្នកចូលរួម។

ក្នុងនោះផងដែរ The Discovery Festival នឹងមានសកម្មភាពពិសេសជា​ច្រេីនសម្រាប់អ្នកចូលរួម​ជា​ច្រេីន​ដូចជា​

រៀនពីរបៀបប្រើបច្ចេកវិទ្យាចលនាលក្ខណៈ 3D ការពិនិត្យមើលមីក្រូទស្សន៍ ឬការធ្វើក្រែមប្រឆាំងអុកស៊ីតកម្មក្នុងរយៈពេលតិចជាង 10 នាទី

-ការនាំយកនូវឧបករណ៍ពិសោធន៍ពិសោធវេជ្ជសាស្រ្ត ឧបករណ៍មើលឃើញដោយពិតប្រាកដនិងឧបករណ៍​ដ៏អស្ចារ្យជាច្រើន

-រៀនពីរបៀបប្រើនិងកំណត់ផ្នែកទាំងអស់នៃមីក្រូទស្សន៍ដែលជាជំនាញសំខាន់សម្រាប់អ្នកដែលចង់ធ្វើការ នៅក្នុងមន្ទីរពិសោធន៍។

-រៀនពីរបៀបទស្សន៍ទាយថ្ងៃកំណើតរបស់ទារកដោយគ្រាន់តែស្តាប់នូវចង្វាក់បេះដូងរបស់វាតែប៉ុណ្ណោះ និងសកម្មភាពជាច្រេីនទៀត។

គួបញ្ចាក់ថាកម្មវីធីនេះនឹងរៀបចំនៅថ្ងៃទី៣ កញ្ញា ឆ្នាំ​២០១៧​ជាមួយនឹងការបេីកអោយអ្នកចូលរួមដោយ សេរី។​កម្មវិធីនេះនឹងធ្វេីឡេីងនៅផ្សារទំនេីប Exchange Square ចាប់ពីវេលាម៉ោង១០ព្រឺកដល់១០ យប់។

ជួបគ្នានៅទីនោះទាំងអស់គ្នា!!!