ថ្ងៃអាទិត្យហ្នឹងអត់ដឹងថាត្រូវទៅណាមែនទេ? តោះទៅចូលរួមកម្មវិធីមនុស្សធម៍ “រតដេីម្បីបរិស្ថាន” ទាំងអស់គ្នា។

“រត់ដេីម្បីបរិស្ថាន”  រៀបចំឡេីងដោយ យុវសិស្ស​ទូតសុឆន្ទះ និងគណកម្មការកិច្ចការសង្គមសាលាអេសុីអុី  មិនត្រឺមតែប៉ុណ្ណោះ​កម្មវីធីនេះក៏មាន​ការរគាំទ្រដោយ ក្រសួងបរិស្ថាន ក្រសួងអប់រំយុវជននិងកីឡា និង សាលាអេសុីអុី ផ្ទាល់ផងដែរ។

ក្នុងនោះផងដែរក៏មានការចូលរួមជាមួយនឹងក្រុមសិស្ស និសិ្សត បុគ្គលិក ក្រុមគ្រួសារ និង អ្នកស្រលាញ់​បរិស្ថាន ក្នុងគោលបំណង ចូលរួមដេីម្បីសុខភាព និង ភាតរភាពជាមួយល្បែងកំសាន្តសប្បាយៗ ក៏ដូច​ជាចូលរួមដេីម្បីលេីកកំពស់ចំណេះដឹងដែលទាក់ទងទៅនឹងបរិស្ថានដែលមានដូចជា ការកាត់បន្ថយ​ការ​ប្រេីប្រាស់ថង់ប្លាស្ទីក និងការចោលរឺដាក់សម្រាមអោយបានត្រឹមត្រូវជាដេីម។

កម្មវិធីនេះផងដែរគឺធ្វេីឡេីងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧​នេះនៅពហុកីឡា​ដ្ឋានជាតិអូឡាំពិច​ចាប់ពី​ម៉ាង៦:៣០ដល់ម៉ោង៩ព្រឹក។ ដែលសំបុត្រមានលក់នៅគ្រប់ទីតាំងសាលាACE ក្នុងតម្លៃត្រឺមតែ ២០០០០រៀល ។អ្វីដែលពិសេសនោះគឺសម្រាប់ថវិការដែលទទួលបាននិងយកទៅធ្វេីធុងសំរាមសម្រាប់ចែកជូនសាលារៀន​នានា។

ចូលរួមទាំងអស់គ្នាដេីម្បីបរិស្ថាននិងមនុស្សធម៍!!

សម្រាប់ពត៌មានបន្ថែមសូមទាក់ទងតាមរយះលេខទូរសព្ទ៍ 010 879030/ 012 392509/ 010 903987