នៅពេលថ្មីៗនេះទង់ជាតិរបស់ខ្មែរយេីងបានបង្ហូតឡេីងលេីគេចំនួន៣ដងនៅការប្រកួត Sea Game ២០១៧​  នៅប្រទេសម៉ាឡេសីុ ធ្វេីអោយប្រជាជនយេីងសប្បាយចិត្តជាខ្លាំងតែម្ដង។

មកទល់ពេលនេះកីឡាករ-កីឡាការិនីខ្មែរយេីងចំនួន៤នាក់បានយកឈ្នះជាតិសាសន៍ជាច្រេីនដោយ​បានដណ្ដេីមយកមេដាយមាស​ចំនួន៣លេីវិញ្ញាសារចំនួន៣ខុសៗគ្នា។​​

មេដាយមាសដំបូងដែលប្រទេសកម្ពុជាដណ្ដេីមបាននៅ Sea Game ឆ្នាំនេះគឺមេដាយ​​មាសលេី​វិញ្ញាសា​ប៉េតង់។ក្នុងវិញ្ញាសានេះក្រុមកីឡាការនី​កម្ពុជា កែឡេង និង​ អុក​ ស្រីមំុបានយកឈ្នះក្រុមកីឡាការនី​ប្រទេសថៃ។

21105498_1082401415224807_3039079750083004673_n.jpg

មេដាយមាសទី២គឺប្រទេសកម្ពុជាយេីងបានដណ្ដេីមបាននៅលេីវិញ្ញាសា​ប្រដាល់សេរី​ដោយកីឡាករ ឃីម ឌីម៉ា។

21230930_1082401411891474_2225311112016229603_n

មេដាយមាសទី៣គឺប្រទេសកម្ពុជារយេីងទទួលបាន​លេីវិញ្ញាសាតេក្វាន់ដូ​ដោយដណ្ដេីមបាន​ដោយកីឡា​ការិនី ស៊ន សៀវម៉ី។

21167096_1082401498558132_975294579922037324_o.jpg

គួបញ្ជាក់ថា កីឡាករកីឡាការិនីកម្ពុជា ដែលទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទទួលបានមេដាយ​សរុប​ចំនួន ១៧ ដោយក្នុងនោះមានមេដាយមាសចំនួន ៣ មេដាយប្រាក់ចំនួន ២ និងមេដាយ​សំរិទ្្ច​ចំនួន ១២។

ចូលរួមអបអរសាទរដោយកីឡាករ-កីឡាការិនីខ្មែរយេីងដោយបាននាំយកមេដាយមាសទាំង៣នេះសម្រាប់​ប្រទេសកម្ពុជាយេីង។

រូបភាពពី៖ National Olympic Committee Of Cambodia