ធ្លាប់តែលឺសមុទ្ររឺអាងទឹករលកសិប្បនិម្មិតនៅប្រទេសគេដែលមានសេដ្ឋកិច្ចរីកចម្រេីនមែនទេ?

ពេលនេះកម្ពុជាយេីងក៏ជិតមានអាងទឹករលកសិប្បនិម្មិតនិងគេដែរហេីយដែលផ្ដល់ផលល្អ​សម្រាប់​អ្នកដែល​មិនចាំបាច់ចំណាយថវិការនិងពេលវេលាសម្រាប់ទៅដល់ក្រៅប្រទេស​ក៏លោកអ្នកអាច​សប្បាយជាមួយហ្នឹងការកំសាន្តបែបថ្មីនេះបានក្នុងប្រទេសកម្ពុជាយេីងដែរ ។

នេះបេីយោងតាម ទំព៌រហ្វេសប៊ុគឈ្មោះ “មជ្ឈមណ្ឌល សុភមង្គល – ក្រុងបាត់ដំបង” បានបង្ហោះនូវវីឌីអូរ​នឹងរូបភាពជាច្រេីន ស្ដីពីដំណេីរការនៃការសាងសង់ អាងទឹករលកសិប្បនិម្មិត នៅក្នុងខេត្តបាត់​ដំបង​នេះផ្ទាល់តែម្ដង​ដែលមានទីតាំងស្ថិតនៅ ភូមិសាលាបាឡាត់ ឃុំអូរម៉ាល់ ក្រុង/ខេត្ដបាត់ដំបង​( ខាងក្នុងមជ្ឈមណ្ឌល សុភមង្គល – ក្រុងបាត់ដំបង )។

អាងទឹករលកសិប្បនិម្មិតនេះនិងបេីកដំណេីការសាកល្បងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ​នេះផង​ដែរ។ លោកអ្នកអាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ៖ ០៩៨ ៧១៧ ២៧២សម្រាប់​ពត័មាន​លម្អិត។