អ្នកទាំងអស់គ្នាបានដឹងហេីយថាប៉ុន្នានឆ្នាំចុងក្រោយនេះកញ្ញ​​ ឱក សុគន្ធកញ្ញា​ដែលជាតារា​ចម្រៀងស្រីម្នាក់នៅក្នុងផលិតកម្មរស្មេីហង្សមាសបាាទទួលប្រជាប្រិយ​ភាពជាខ្លាំង​ធ្វេីអោយ​នាងក្លាយជាតារាចម្រៀងស្រីជួរមុខម្នាក់នៅក្នុងវិស័យសិល្បះ​របស់ប្រទេសកម្ពុជាយេីង។

ដូចនេះហេីយថ្ងៃនេះយេីងនឹងលេីកយកចំណុចចំនួន៥ដែលធ្វេីអោយកញ្ញាទទួលបានប្រជា​ប្រិយភាពខ្លាំងបែបនេះ។

១-​សមត្ថភាពច្រៀងនៅលេីឆាក
បេីនិយាយពីសមត្ថភាពច្រៀងវិញ កញ្ញា​ គឺពូកែខ្លាំងតែម្ដងមិនថាបទចង្វាក់អ្វីទេកញ្ញាតែង​តែធ្វេីអោយអ្នកគាំទ្រពេញចិត្តមិនដែលខកបំណងឡេីយ។ការច្រៀងរបស់ កញ្ញាគឺពោរពេញ​ទៅដោយ​ទឹកដមនិងមនោស្ចេតនាតែម្ដង។

២-ភាពជាខ្លួនឯង
កញ្ញាជាតារាចំមៀងម្នាក់ដែលមមានភាពជាខ្លួនឯងមិនចម្លងនរណាម្នាក់ឡេីង។ការតែងខ្លួនរបស់កញ្ញាគឺមានភាពប្លែកខុសពីគេនិងពោរពេញទៅដោយភាពថ្លៃថ្នូរ​និងការច្នៃប្រឌិតខ្ពស់តែម្ដង។

៣-បទពិសោធន៍
កញ្ញាគឺជាតារាចំមៀងស្រីម្នាក់ដែលពោរពេញទៅដោយបទពិសោធន៍ដ៏សំបូរបែបដូចជាការច្រៀង ការរាំ ការសម្ដែង ការធ្វេីជាគ្រូបង្វាក់កម្មវីធីប្រឡងចំរៀងលំដាប់ពិភពលោកជាច្រេីនដង​និងបទ​ពិសោធន៍​ជាចច្រេីនទៀត

kanhaaa.jpg

៤-​អត្តចរឹក
កញ្ញាមានអត្តចរឹករួសរាយរាក់ទាក់មិនក្រអេីតក្រទមដាក់អ្នកគាំទ្រទេ។អ្នកគាំទ្ររបស់កញ្ញាជាច្រេីនអ្នក​តែងតែ​សសេីរ​​ពីការរាក់ទាក់ដែលកញ្ញាបានផ្ដល់អោយពួកគេដែរហេីយនេះជាហេតុដែលធ្វេីអោយអ្នក​គាំទ្ររបស់នាងពេញចិត្តជាខ្លាំង។

kanyah

៥-សមត្ថភាពដ៏សំបូរបែប
កញ្ញាជាតារាចំរៀងមួយរូបដែលមានសមត្ថភាពយ៉ាងសំបូរបែប។កញ្ញាអាចច្រៀងបទចម្រៀងគ្រប់ទំរង់​ហេីយថែមទាំងអាចបកស្រាយភាសាបរទេសបានយ៉ាងល្អទៀតផង។លេីសពីការច្រៀង កញ្ញាមាន​សម​ត្ថភាព​ក្នុង​ការរាំទាំងសម័យនិងបុរាណហេីយថែមទាំងសមត្ថភាពសម្ដែងបានយ៉ាងល្អទៀតផង។

kana.jpg