ដំណឹងដ៏ល្អមួយសម្រាប់មិត្តអ្នកគាំទ្ររបស់ Jannine weigel នៅកម្ពុជា។​

Jannine Weigel  នឹងធ្វេីការវិលត្រលប់មកប្រទេស​កម្ពុជាម្ដងទៀតហេីយ​អ្នកគាំទ្រនឹងបានជួប​នាង​ឆាប់ៗ​ក្នុងព្រឹត្តិការណ៍បេីកសម្ភោធជាផ្លូវការនូវហាងដ៏ល្បីឈ្មោះមួយកន្លែងដែលមានឈ្មោះថា CC Double O ដែលមានទីតាំងស្ថិតក្នុងផ្សារទំនេីប Aeon Mall ។

កម្មវិធីនេះនឹងធ្វេីឡេីងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧​ វេលាម៉ោង៤:៣០នាទីល្ងាច នៅផ្សារទំនេីប Aeon Mall ជាន់ផ្ទាល់ដី(Daylight Plaza)។

ចំណែកសម្រាប់មិត្តអ្នកគាំទ្រដែលចង់ទៅស្វាគមន៍ jannine សម្រាប់ការមកដល់ប្រទេសកម្ពុជាអ្នក អាចទៅជួបគាត់ផ្ទាល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញវេលាម៉ោង12ថ្ងៃត្រង់ ។

កំុភ្លេចចូលរួមទាំងអស់គ្នាដេីម្បីជួបជាមួយ Jennine weigel ផ្ទាល់ក៏ដូចជាស្គាល់ពីផលិតផលល្បីៗរបស់​CC Double O ទាំងអស់គ្នា!!