ភ្នំពេញ៖ ទីបំផុតកញ្ញាឯកកម្ពុជាត្រូវបានរកឃេីញ ហេីយ!

វគ្គផ្ដាច់ព្រត់របស់កម្មវិធីកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ២០១៧បានធ្វេីឡេីងនៅថ្ងៃរាត្រី ថ្ងៃទី១ខែកញ្ញា​ឆ្នាំ២០១៧​ នៅសាលពិធី Grand Ballroom​ក្នុងសណ្ធាគារណាហ្គាវេីល។ក្នុងរាត្រីគ្រងមកុដ​នោះផង​ដែលបេក្ខភាពកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ២០១៧ទាំង២០រូ​បបានបង្ហាញ​សម្រស់និងភាព​ទាក់ទាញរៀងៗ​ខ្លួន​​  ប៉ុន្តែនៅចុងកម្មវិធីបេក្ខភាព​កញ្ញាឯកកម្ពុជាដែលពាក់ស្លាកលេខ១៧ត្រូវបាន​ជ្រេីសរេីសជាម្ចាស់​មកុដកញ្ញា​ឯកកម្ពុជាប្រចាំឆ្នាំ២០១៧។

បេក្ខភាពកញ្ញាឯកកម្ពុជាប្រចាំឆ្នាំ២០១៧ដែលត្រូវបានជ្រេីសរេីសជាម្ចាស់មកុដកញ្ញាឯកកម្ពុជាឆ្នាំ២១០៧​ក្នុងរាត្រីនោះបានឈ្មោះថា​រឿន ណាត។

រឿន ណាត ធ្លាប់ធ្វើការជាឌីជេនៅវិទ្យុ ABC ហើយបច្ចុប្បន្នកញ្ញាកំពុងធ្វើការជាតារាម៉ូដែល​បន្ទាប់ពី​កញ្ញា​ឆ្លងកាត់ការប្រកួតក្នុងកម្មវិធី Freshie Girl 2014។ ណាត ជាមនុស្សស្រលាញ់ឆ្នេរសមុទ្រ ដែលកញ្ញា​សង្ឃឹម​​ថានឹងតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។

FB_IMG_1504279301883.jpg

FB_IMG_1504279549335.jpg

FB_IMG_1504279516032.jpg

សូមចូលរួមអបអរសាទរដល់កញ្ញាឯកកម្ពុជាឆ្នាំ២១០៧!

រូបភាពបានមកពី៖​ Miss Cambodia

ប្រភព​(១)