តេីអ្នកទាំងអស់គ្នានៅចាំរឿងភាគខ្លីដ៏ល្បីល្បាញ​ High School Love: My Class Monitor ដែលជាភាសាខ្មែរមានចំណងជេីងថា​ “មុនស្នេហ៍ប្រធានថ្នាក់តូច”​ដែររឺទេ?

ប៉ុន្នានម៉ោងមុននេះ គេហទំព័រFacebookរបស់រឿងនេះបានធ្វេីការបង្ហោះនូវរូបភាពក្រៅឆាកមួយដែលបានបង្ហេីបថារឿង​ High School Love: My Class Monitor នឹងចេញភាគ២ក្នុងពេលឆាប់ៗនេះ។

រូបភាពមួយរូបនោះបានធ្វេីអោយអ្នកគាំទ្ររបស់រឿងនេះមានភាពត្រេកអរជាខ្លាំងពួកគេបានបញ្ចេញមតិនិងចែករំលែករូបនោះពីម្នាក់ទៅម្នាក់ទៀតយ៉ាងច្រេីនតែម្ដង។

គួបញ្ចាក់ថាកាលបរិច្ឆេទនៃការចាក់ចេញជាផ្លូវការក៏ដូចជាសាច់រឿងថ្មីនេះមិនទាន់បានដឹងជាផ្លូវការនោះទេ។ដូចច្នេះមានតែរង់ចាំទាំងអស់គ្នាថាតេីរឿងវគ្គថ្មីនេះនិងមាអ្វីប្លែកពីរឿងវគ្គមុនៗយ៉ាងណា។