រយះពេលមួយឆ្នាំហេីយដែលបទ Hell របស់កញ្ញា Sophia Kao បានចេញនៅក្នុង iTunes/Spotify/Smart music​ ប៉ុន្តែគ្រាន់តែបទនេះបានចេញជាវីដេអូ Lyric ភ្លាម​ បទនេះបានទទួលការ​ចាប់​​អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកស្ដាប់។

បន្ទាប់ពីបញ្ចេញ​វីដេអូ​lyric​របស់បទHellជាផ្លូវការមក អ្នកគាំទ្របានសម្ដែងអារម្មណ៍រីករាយជាខ្លាំង ហេីយពួកគេបានគាំទ្របទនេះក៏ដូចជាកញ្ញា Sophia Kaoផងដែរ។

យេីងសង្គេតឃេីញថាវីដេអូLyricរបស់បទនេះត្រូវបានអ្នកលេងអ៊ីនធឺណិតចែករំលែក​ហេីយ​ទស្សនា ជាច្រេីនគួអោយចាប់អារម្មណ៍តែម្ដងដែលមានចំនួនច្រេីនជាង៨៣មឺុនដងហេីយ។បទនេះ​មានអត្ថន័យ ចាក់ដោតបេះដូងអ្នកស្ដាប់ជាច្រេីនអ្នកដោយកញ្ញា Sophia Kao បានច្រៀង​រៀបរាប់ពី​អារម្មណ៍​ឈឺចាប់ជាខ្លាំង។

អ្វីដែលកាន់តែសំខាន់នោះ​បទHell​បានជាប់ចំណាត់ថ្នាក់យ៉ាងល្អនៅលេីតារាងiTunes នៅប្រទេសកម្ពុជាយេីងទៀតផង។ បទHell បានជាប់ចំណាត់ថ្នាក់លេខ៣លេីតារាងiTunesនៅក្នុងប្រទេសកម្ពុជាដែលមានបទបរទេសជាច្រេីនកំពុងតែកាន់កាប់តារាងនោះ។

itunes.png

គួបញ្ចាក់ថាកាលពីប៉ុន្មានខែមុនក៏ធ្លាប់មានជនបរទេសម្នាក់បានយកបទនេះ            ទៅច្រៀងតាមហេីយ​បង្ហោះនៅក្នុងប្រពន្ធ័ YouTube ផងដែរ។

បទនេះពិតជាមានគុណភាពល្អមែនទែន។យេីងសង្ឃេីមថាអ្នកស្ដាប់ទាំងអស់និងបន្តគាំទ្របទនេះក៏ ដូចជាកញ្ញាSophia Kao ដែលជាតារាចម្រៀងoriginal song​ដ៏ពោរពេញដោយសមត្ថភាពផងដែរ។