បម្រាម: អត្ថបទនេះមានរូបថតក្រាហ្វិកនៃជន​រងគ្រោះនិងវីដេអូពីការវាយប្រហារដ៏ឃោរ​ឃៅទៅលើ​នាង

កាលពីពេលថ្មីៗនេះរឿងរាវជំុវិញការវាយធ្វេីបាបសិស្សស្រីម្នាក់នៅកូរ៉េខាងត្បូងកំពុងក្លាយជាប្រធានបទ​ដ៏ក្ដៅមួយ។ប្រជាពលរដ្ធកូរ៉េគ្រប់ជាន់ថ្នាក់មិនថាតារារឺក៏ប្រជាពលរដ្ធធម្មតា​ឡេីយពួកគេបាន​និ​យាយ​ពីរឿងនេះគ្រប់គ្នាហេីយពួកគេ​កំពុងតែទាមទាររកយុត្តិធម៍អោយក្មេងស្រីដែលជាជនរងគ្រោះ។

រឿងនេះបានចាប់ផ្ដេីមនៅពេលសិក្សានុសិស្សចំនួន៤នាក់បានវាយប្រហារយ៉ាងឃោរឃៅទៅលើក្មេងស្រី​សិស្សសាលាអាយុ១៤ឆ្នាំម្នាក់ដែលសិក្សានៅវិទ្យាល័យមួយនៅទីក្រុងបូសាន់ប្រទេសកូរ៉េខាងត្បូង។ដែលការវាយដំនោះគឺមានលក្ខណះធ្ងន់ធ្ងររហូតដល់ស្ទេីរតែបានធ្វេីអោយក្មេងស្រីដែលជាជនរងគ្រោះ​នោះតែបាត់បងជិវិត។

សកម្មភាពវាយប្រហារធ្វេីបាបនេះត្រូវបានគេចាប់បាននៅលើកាមេរ៉ា។គេប្រទះឃេីញសកម្មភាព​វាយ​ប្រហារដ៏កាចសាហាវជាច្រេីន។ជនរងគ្រោះត្រូវបានក្មេងស្រី៤នាក់វាយដំ​ជាមួយនឹង​កៅអី​ ដបស្រាសូហ្សុយ(Soju)ជាច្រេីដប បំពង់ដែក និងគ្របបារី។

ក្មេងស្រី៤នាក់នេះបានប្រេីរប្រាស់វត្ថុទាំងនេះវាយធ្វេីបាបជនរងគ្រោះអស់រយះពេល១ ម៉ោងនិង ៣០ នាទីពេញតែម្ដង។

បេីយោងតាមតាមសារពត័មានរបស់ប្រទេសកូរ៉េក្មេងស្រីទាំងបួនអ្នកនោះមានម្នាក់អាយុ១៣ឆ្នាំហេីយ​បីម្នាក់ទៀត​មានអាយុ១៤ឆ្នាំដូចជនរងគ្រោះដែរ។

នេះវីដេអូជាសកម្មភាពវាយប្រហាររបស់ក្មេងទាំង៤នាក់នេះទៅលេីជនរងគ្រោះ៖

 

បន្ទាប់ពីការវាយប្រហាររួចរាល់ហេីយក្មេងស្រីម្នាក់ក្នុងចំនោមក្មេងស្រីទាំង៤នាក់នោះបានថតរូបជន​រងគ្រោះ​ដែលខ្លួនប្រឡាក់ឈាមជាច្រេីននោះទុក​ ហេីយនាងផ្ញេីររូបនោះទៅសិស្សដទៃទៀត

Bullly1bully

បន្ទាប់ពីការវាយប្រហារនោះជនរងគ្រោះបានដេកលើឥដ្ឋដោយឈាមពេញរាងកាយរបស់នាងរហូតដល់​អ្នកដំណើរម្នាក់បានរកឃើញនាង។ នាងបានទូរស័ព្ទទៅប៉ូលីស​ហើយជនរងគ្រោះបាន​ចូលមន្ទីរពេទ្យ​ភ្លាម​។អ្នកដំណើរម្នាក់នោះបាននិយាយថា “នាងមានពោរពេញដោយឈាម​ហើយដេកនៅលើឥដ្ធជា​មួយនឹង​មួកមួយគ្របដណ្តប់មុខរបស់នាង … “។​ពេលទៅដល់មន្ទីរពទ្យ​ គ្រូពេទ្យបាននិយាយថា មុនរបស់នាងត្រូវបានក្មេងទាំងបួននោះវាយដំជាខ្លាំងហេីយក្បាលរបស់នាងគឺ​រ​ងរបួសខ្លាំងតែម្ដង។

បន្ទាប់ពីរយៈពេល ២ម៉ោងនៃការវាយប្រហារ​ពួកក្នេងស្រីទាំង៤នាក់នោះបានទៅសារភា​ព​ឧក្រិដ្ឋកម្មរបស់ពួកគេក្នុងនគរបាល។ ពួកគេទាំងអស់គ្នាបានបង្ហាញពីមូលហេតុនៃការវាយ​ប្រហាររបស់ពួកគេដោយនិយាយថាពួកគេមិនចូលចិត្តអាកប្បកិរិយារបស់ជនរងគ្រោះ។

“យើងវាយនាងព្រោះយើងមិនចូលចិត្តពីរបៀបដែលនាងនិយាយនិងអាកប្បកិរិយារបស់នាង” នេះជាអ្វីដែលក្មេងទាំងបួននោះបានសារភាព។

ក្មេងស្រីទាំងបួននាក់ត្រូវបានគេនាំយកទៅឃុំឃាំងដោយសារការវាយប្រហារដ៏សាហាវនេះ។ ទោះជាយ៉ាងណាក៏ដោយក្មេងស្រីម្នាក់ក្នុងចំណោមក្មេងទាំង៤នោះដែលមានអាយុ ១៣ឆ្នាំត្រូវបានការពារក្រោមច្បាប់មួយរបស់កូរ៉េដោយមិនត្រូវបានឃាត់ខ្លួនទេប៉ុន្តែនាងនៅតែ​អាចប្រឈមមុខនឹងការចោទប្រកាន់។

ឮ

ប៉ុន្មានថ្ងៃក្រោយមកជនរងគ្រោះបានប្រាប់រឿងរាវជាច្រេីនថានេះមិនមានជាលេីកទីមួយដែល​នាងត្រូវបានគេវាយធ្វេីបាបនោះទេ។​នាងបានប្រាប់ថានៅថ្ងៃទី៩ខែមិថុនា នាងត្រូវបានគេអូសនាងទៅបន្ទប់ខារ៉ាអូខេមួយហើយវាយនាងរហូតដល់នាងមានរបួសដែល​បានចំណាយពេល ២ សប្តាហ៍ដើម្បីជាសះស្បើយ។​បន្ទាបើមកពួកគេបានអូសនាងទៅកន្លែងលាក់បាំងផ្សេងទៀតហេីយវាយដំនាងបន្តទៀត។

busanattack1-3.png

មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានអញ្ជើញសិស្សប្រុសឱ្យប៉ះពាល់នាងទៀតផង។

ពួកគេបានប៉ះរាងកាយរបស់ខ្ញុំនិងទះកំផ្លៀងខ្ញុំនៅមុខពួកគេធ្វើអោយខ្ញុំលុតជង្គង់ហើយបាន ប៉ះខ្ញុំពីលើពោះរបស់ខ្ញុំ … “នេះជាអ្វីដែលជនរងគ្រោះបាននិយាយ។

គួរបញ្ចាក់ថាពំុទាន់មានក្ដីសម្រេចជំុវិញរឿងនេះនៅឡេីយទេហេីយប្រជាជនកូរ៉េជាច្រេីននាក់កំពុងតែមានប្រតិកម្មជាខ្លាំងជាមួួយនឹងករណីមួយនេះ។

ប្រភព(១)

ប្រភព(២)