តេីអ្នកទាំងអស់គ្នាស្គាល់​​ Buttercup, Blossom, ហេីយនិងBubblesទេ? ប្រហែលមានមនុស្យជាច្រេីនហេីយដែលស្គាល់ពួកគេតាមរយះការទស្សនារឿង The Powerpuff Girls រួចមកហេីយ។មិនយូរទេពួកគេនឹងមានសមាជិកថ្មីហេីយ។

ថ្មីៗនេះ EW បានប្រកាសជាផ្លូវការស្ដីអំពីការបន្ថែមសមាជិកទីបួនរបស់ Powerpuff Girls។សមាជិកថ្មីនេះនឹងត្រួវនឹងត្រូវបានដាក់បង្ហាញនៅលើCartoon Networkនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញាវេលាម៉ោង ៥:៣០ នាទីល្ងាច និងក្នុងអំឡុងពេលនៃការបញ្ចាំងភាពយន្ដ​ដែលមាន​ចំណងជើងថា The Powerpuff Girls: Power of Four ។

ចំពោះអត្តសញ្ញាណពិតប្រាកដរបស់សមាជិកទីបួននេះគឺមិនទាន់បានបញ្ចេញនោះទេ។

bunny 1.jpg

យេីងមិនទាន់ដឹងច្បាស់ទេថាតួអង្គថ្មីនេះនឹងត្រូវបានបង្កើតឡើងដោយសាស្ត្រាចារ្យ Utonium ឬ សមាជិកចាស់ទាំងបី (ព្រោះតាំងពីស៊េរីដើមមកក្នុងវគ្គមួយដែលមានចំណងជើងថា ‘Twister Sister”​អ្នកទាំងបីរួមមាន Blossom, Bubbles និង Buttercup បានបង្កើតប្អូនស្រីថ្មីម្នាក់ ឈ្មោះBunny)​ ឬ នរណាម្នាក់ផ្សេងទៀត។​ ចម្ងល់នេះនឹងត្រូវបានប្រកាសអោយហ្វេនដឹងនៅតាមកាលបរិច្ឆេទដែលមានប្រាប់ខាងលេី។

កំុភ្លេចរងចាំទាំងអស់គ្នា!!!