បន្ទាប់ពីទទួលដំណឹងថា​ រឿងដ៏ល្បីល្បាញរបស់ DC គឺរឿង Wonder Woman នឹងត្រូវមានវគ្គបន្តមក​ អ្នកគាំទ្រមានភាពសប្បាយរីករាយនិងរំភេីបជាខ្លាំង។​ រឿងបន្តរបស់​ ​Wonder Woman មិនទាន់​ត្រូវ​បានគេចាប់ផ្ដេីមថតនោះទេ ដូចនេះហេីយថ្ងៃនេះយេីងនឹងលេីកយកព័តមាន​មួយចំនួនដែលយេីង​បាន​ដឹងពីរឿងមួយនេះ​ដែលត្រូវ​បានគេបញ្ចេញអោយដឹងកន្លងមកនេះ

១-រឿង Wonder Woman 2 នឹងត្រូវបានដឹកនាំដោយ​ Patty Jenkinsដែលជាអ្នកដឹកនាំរឿង Wonder Woman នៅក្នុងឆ្នាំ​២០១៧នេះWW.jpg

២-ការបង្ហាញខ្លួនរបស់ Lynda CarterLynda-Carter-in-Wonder-Woman-LARGE-e1462891784584.jpgអ្នកគាំទ្របានប៉ាន់ស្មានថា Carter អាចនឹងបង្ហាញខ្លួននៅក្នុងវគ្គបន្តនេះ។ប៉ុន្តែមិនទាន់មានអ្វីត្រូវ បានគេអះអាងជាផ្លូវការទាក់ទាង់នឹងការប៉ាន់ស្មានរបស់អ្នកគាំទ្រនោះទេ។ម្យ៉ាងវិញទៀត​​ Carter បានប្រាប់ទៅអ្នកគាំទ្រថារឿងនេះគឺអាស្រ័យទៅលេីPattyដែលជាអ្នកដឹកនាំរឿងនោះទេ។

៣-កាលបរិច្ឆេទ                                                     Wonder Woman 2 នឹងត្រូវបញ្ចាំងនៅថ្ងៃទី 13 ខែធ្នូឆ្នាំ 2019 ។

៤- Script របស់រឿង Woman Woman កំពុងស្ថិតនៅក្នុងដំណេីរការបណ្ដេីរៗហេីយ

“ខ្ញុំកំពុងធ្វើការនៅលើ Script របស់រឿង​ Wonder Woman 2.. ខ្ញុំទើបតែចាប់ផ្តើម ” នេះជាសម្ដីដែលGeoff Johnsដែលជា Chief Creative officer នៅ DC​ បាននិយាយ។

៥-ការកំណត់សម័យសង្គ្រាមត្រជាក់​​                           អ្នកគាំទ្រនឹងប្រហែលជាអាចឃេីញ Wonder Woman នៅក្នុងសម័យសង្គ្រាមត្រជាក់cold.jpg

៦- Jenkins ដែលជាអ្នកដឹកនាំរឿងបានប្រាប់ទៅកាន់​ Entertainment Weekly ថារឿង Wonder Woman 2 នេះនឹងកេីតឡេីងនៅក្នុងសហរដ្ឋអាមេរិក

Wonder-woman-american-flag.jpg

៧- ការវិលត្រឡប់របស់ Chris PineThe reture.jpg

ការត្រឡប់មកវិញរបស់ Chris Pine វាមេីលទៅហាក់ដូចជាមិនអាចទៅរួចព្រោះនៅក្នុង​រឿងនេះគាត់​បានស្លាប់បាត់ទៅហេីយ​ ប៉ុន្តែ​មាន​ពាក្យចចាមអារ៉ាមជាច្រេីនបាននិយាយ​ថាអ្នកទស្សនានឹង​ឃើញគាត់​ម្តងទៀតក្នុងរឿងបន្ទាប់នេះ។

ប្រភព(១)