កាលពីពេលថ្មីៗកន្លងមកនេះសមាជិកម្នាក់ក្នុងគ្រួសារត្រកូល Kardashian-Jenner គឺ Kylie jenner ដែលមនុស្សជាច្រេីនស្គាល់នាងតាមរយះបបូរមាត់ដ៏សិចសីុរបស់នាង រហូតមានការបង្កេីតជា Challenge ដ៏ល្បីល្បាញក្នុងប្រព័នអីុនធេីនែតដែលមានឈ្មោះថា Kylie Lip challenge ទៀតផងនោះ បានបង្ហាញពីការពិតរបស់នាងដែលមនុស្សជុំវិញពិភពលោកចង់ដឹង។kylie2.jpg

តែក្នុងពេលថ្មីៗនេះការពិតទាំងអស់ត្រូវបានលាតត្រដាងក្នុងកម្មវិធីថ្មីរបស់នាងដែលមានឈ្មោះថា Life of Kylie។ នាងបានបកស្រាយនូវចំងល់ទាំងអស់ដោយនាងបាននិយាយពីរឿងរ៉ាវទាំងនុះថា : នាងមានមាត់តូចហេីយការថេីបលេីកទីមួយរបស់នាងត្រូវបានបុរស់ម្នាក់នុះនិយាយថាវាមិនមែន​ជាការថេីបដ៏ល្អនុះទេព្រោះតែនាងមានមាត់តូចពេក ដោយហេតុនេះហេីយវាបានធ្វេីអោយនាង​មាន​អារម្មណ៍ថាពិបាកទទួលយកនឹងប៉ះពាល់អារម្មណ៍នាងជាខ្លាំង ដោយនាងចង់បានមាត់ធំជាងមុន នាងក៏ប្រេីប្រាស់វិធីសាស្រ្តជាច្រេីនដូចជាតិចនិច Make-upជាដេីមតែវានៅមិននៅតែមិនអាចជួយ អ្វីបាន ហេីយចុងក្រោយនាងក៏សម្រេចចិត្តចាក់ fillers តែម្ដង។kylie1.jpg

ដោយមួយរយះធំកន្លងមកនេះមានពត៌មានអាស្រូវជាច្រេីនដែលពាក់ព័ន្ធនឹងបបូរមាត់របស់នាង ដែលបានចោតថាមាត់របស់នាងគឺមិនមែនធម្មជាតិនុះទេគឺឆ្លងកាត់ការកែសម្ផស្ស តែកន្លងមក នេះនាងKylie ក៏ធ្លាប់បានបកស្រាយនឹងឆ្លេីយតប ទៅនឹងពត៌មានអាស្រូវ ទាំងនោះថានាងមិនបាន ធ្វេីការកែសម្ផស្ស នោះទេគឺវាជាតិចនិច Make up របស់អ្នកជំនាញ Make up របស់នាង។ ទោះជាមានការបកស្រាយយ៉ាងនេះក្ដីក៏បណ្ដារអ្នកគាំទ្រនូវតែមិនទទួលស្គាល់នូវការបកស្រាយទាំងនោះ ដ៏ដែល ដូចច្នេះហេីយនាងក៏បានលាតត្រដាងការពិតទាំងនោះនៅក្នុងកម្មវិធីរបស់នាង។