បន្ទាប់ពីឆ្លងថ្ងៃកំណេីតកាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងបាន១ថ្ងៃតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា បានធ្វេីការ live វីឌីអូរ នៃសកម្មភាពមនុស្សធម៌របស់នាង ដោយនាងបានធ្វេីការ​បរិច្ចាក​ឈាមជាមួយនឹងមិតភក្តិរួមអាជីពជាច្រេីនរូបទៀតនៅឯ មជ្ឈមណ្ឌលផ្ដល់ឈាម ពេទ្យរុស្សី។ sokunkanha.jpgវាជាសម្មភាពមនុស្សធម៌ដ៏គម្រូរមួយសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការ​បំផុសគំនិត​ដល់ប្រជាពល​រដ្ឋខ្មែរអោយទៅបរិច្ចាកឈាម សម្រាប់ជួយដល់ជនរងគ្រោះដែលខ្វះខាតឈាមផងដែរ។ sokunkanha1.jpg

យេីងឃេីញថាតារាចម្រៀងស្រីរូបនេះមានសកម្មភាពមនុស្សធម៌ក្នុងសង្គមជាច្រេីននាពេលកន្លងមក តែលេីនេះនាងបានយកថ្ងៃពិសេសរបស់ខ្លួនមកធ្វេីរឿងដែលធ្វេីអោយប្រជាពលរដ្ឋកោតសរសេីរពីទឹក​ចិត្ត នឹងគំនិតមនុស្សធម៌របស់នាង កត្តាទាំងនេះហេីយទេីបធ្វេីអោយអ្នកគាំទ្ររបស់ កញ្ញា ឱក សុគន្ធកញ្ញា ទូទាំងប្រទេសកាន់តែស្រឡាញ់នឹងមានមោទនភាពលេីរូបនាងកាន់តែខ្លាំងឡេីងៗ ។