បន្ទាប់ពីបាត់មុខពីវិស័យចម្រៀងមួយរយះធំមកនេះ ម្ចាស់ហាងបាយ អូនអ៊ូក គឺកញ្ញា ពេជ្រ សូលីកា បានធ្វេីអោយអ្នកគាំទ្ររបស់កញ្ញា ភ្ញាក់ផ្អេីលជាខ្លាំងក្នុងឆ្នាំ2017នេះ ដោយស្រីស្អាត សូលីកា បានចាប់ដៃគូរជាថ្មីម្ដងទៀតជាមួយហ្នឹង លោក នីកូ ដែលពួកគេជាដៃគូរចម្រៀង​ដ៏សាកសម្ភតាំង​ពីពួកគេច្រៀងនៅផលិតកម្មចាស់មកម្លេះ។

បទចម្រៀងថ្មីដែលទេីបនឹងចេញនេះមានចំណងជេីងថា លាក់បាំង ដែលជាប្រភេទបទបែប ស្នេហា មនោសញ្ចេតនា ដែលស្ដាប់ទៅប្លែកអារម្មណ៍នឹងពិរោះតែម្ដង។

ជាពិសេស បទ លាក់បាំង នេះគឺជាបទចម្រៀងដែលនិពន្ធថ្មី ទាំងបទភ្លេង នឹង ទំនុកច្រៀងដោយ លោក Noly ។ បទចម្រៀងមួយបទនេះពិតជាទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ព្រោះមិនទាន់​24ម៉ោង​ផងគឺមានអ្នកចូលស្ដាប់ដល់ទៅជិត 200k ទៅហេីយ។មិនត្រឹមតែមិនប៉ុណ្ណោះ​ មានអ្នកគាំទ្រជាច្រេីនមានបញ្ចេញមតិបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនសំរាប់ការគាំទ្ររបស់តារារូប​នេះ។នេះអាចនិយាយបានថាសន្ទុះនៃការគាំទ្រ​លេីការ​ត្រលប់​មកវិញរបស់ កញ្ញា ពេជ្រ សូលីកា ពិតជាមិនធម្មតា ជាពិសេសគឺការចាប់ដៃគូរគ្នាជាថ្មីជាមួយ លោក នីកូ ដែលជាការរងចាំយ៉ាងយូរបស់បណ្ដារអ្នកគាំទ្ររបស់នាក់ទាំងពីរ ។