បេីសិនជាយេីង​ចង់គយគន់ទេសភាពនិងស្រូបយកខ្យល់បិរសុទ្ធនៅតំបន់ប្រាសាទបុរាណដ៏អស្ចារ្យ​ជាច្រេីន​ និង ​កន្លែងធម្មជាតិប្លែកភ្នែកនៅក្នុងទឹកដីអង្គរខេត្ត​សៀមរាប​  ថ្ងៃនេះយេីងនឹងធ្វេី​ការណែនាំមធ្យោ បាយ​​ធ្វេីដំណេីរដ៏ល្អបំផុតមួយគឺ Tuk Tuk។

តោះទៅមេីលចំនុចទាំង៣ដែលបញ្ចាក់ថា Tuk Tuk ពិតជាមធ្យោបាយ​​ធ្វេីដំណេីរដ៏ល្អបំផុតមួយពិត​មែន:

១​- ការជួល​​ Tuk Tuk​ មានដំលៃសមរម្យ​។តំលៃជួលរយះពេលមួយថ្ងៃគឺមានចន្លោះពី១៥​ទៅដល់២០ ដុល្លារតែប៉ុណ្ណោះ(តម្លៃអាចមានការផ្លាស់ប្ដូរ)។ លោកអ្នកអាចធ្វេីដំណេីរកំសាន្តក្នុងតំបន់ប្រាសាទបុរាណជាច្រេីនហេីយអាចត្រឡប់មកកំសាន្ដក្នុង ក្រុង ដូចជា​ ផ្សារទំនេីប,កន្លែងញុំាអី, ហាងកាហ្វេទំនើប, និង តំបន់ផ្សេងៗជាច្រេីន។​ នាពេលរាត្រីលោកពូបេីក​ Tuk Tuk នឹងជូនអ្នកមកកំសាន្តនៅតំបន់ Pub Street រហូតដល់យប់គាត់​ហើយថែមទាំង​ជូនអ្នកត្រឡប់មកកន្លែងស្នាក់នៅរបស់អ្នកវិញទៀតផង។

8b59970a27c3975265e1ca4591694bea

 

២- ការជិះ Tuk Tuk  ជំុវិញតំបន់អង្គរពិតជារឿងដែលអ្នកគួតែធ្វេី ពីព្រោះលោកអ្នកនឹងបានគយន់​ទេសភាពដ៏ស្រស់ត្រកាលនិងខ្យល់បរិសុទ្ធរួមជាមួយនឹងសំលេងសត្វយំ​នៅតាមដេីឈេីពណ៏​បៃតង​នៅតាម​ផ្លូវ។

MG_7034-Edit-e1500557350307.jpg

 

៣- អ្នកបេីក Tuk Tuk  ភាគច្រេីនគឺមានភាពរួសរាយតាក់ទាក់ខ្លាំងណាស់​ ពួកគេមិនត្រឹមតែជូន យេីង​​ដេីរលេង​នោះទេគាត់បានណែនាំអោយយេីងស្លាល់ពីតំបន់នានាជាច្រេីន​ហេីយប្រាប់ពីឈ្មោះ និង រឿងរាវជាច្រេីនដែលយេីងមិនធ្លាប់បានដឹង

angkor-thom-entrance-gate.jpg

ការជួល Tuk Tuk ក្នុងរយះពេលមួយថ្ងៃពេញពិតជារឿងដែលមិនគួរំលងទទួលបានអត្ថប្រយោជន៏ជាច្រេីនដូចច្នេះ​ហេីយ​ពេលទៅដល់ខេត្ត​សៀមរាបសូមកំុខកខានអោយសោះ។

ប៉ុន្តែយើងគួបញ្ចាក់ថាមិនមែន Tuk Tuk ទាំងអស់សុទ្ធតែដូចអ្វីដែលយើងបានរៀបរាប់នោះទេ​   ដូចច្នេះហើយសូមធ្វើការប្រុងប្រយ័ត្ននិងជ្រើសរើស​ Tuk Tuk អោយបានល្អ។